COVID-19
ជាតិ
សង្គមជាតិ
១​ថ្ងៃ ពលរដ្ឋ​ជាង​៩​ពាន់​នាក់ ហៅ​ទូរស័ព្ទ​ទៅ​សួរ​ពី​កូ​វីដ​-១៩
19, Mar 2020 , 10:59 pm        
រូបភាព
ក្រាហ្វិក បង្ហាញពីចំនួនពលរដ្ឋជាង៩ពាន់នាក់ ដែលហៅទូរស័ព្ទទៅលេខ១១៥ (រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)
ក្រាហ្វិក បង្ហាញពីចំនួនពលរដ្ឋជាង៩ពាន់នាក់ ដែលហៅទូរស័ព្ទទៅលេខ១១៥ (រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)
ដោយ: ថ្មីៗ
​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) បង្ហាញ​តួលេខ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២0២0 ថា បច្ចុប្បន្ននេះ ក្នុង​១​ថ្ងៃ មាន​មនុស្ស​ជាង​៩​ពាន់​នាក់ ដែល​ហៅ​ទូរស័ព្ទ​ចូលទៅ​លេខ​១១៥ ដើម្បី​សួរ​ព័ត៌មាន​អំពី​វីរុស​កូ​វីដ​-១៩​។ ។


 
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ប្រាប់​សាធារណជន​ថា ដោយសារ​តែមាន​មនុស្ស​ច្រើន ហៅចូល​ទៅកាន់​លេខ​១១៥ ទើប​ពេលខ្លះ តម្រូវ​ឲ្យ​មាន​រង់ចាំ​យូរ អាច​លើសពី​៣​ទៅ​៤​នាទី​។ យ៉ាងណា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង អះអាងថា ក្នុងអំឡុងពេល​រង់ចាំ មន្ត្រី កំពុង​បញ្ជូន​ការហៅ​ចូល​នោះ ទៅកាន់​មន្ត្រី​ផ្សេង ដែល​ទំនេរ ដោយ​មិនបាន​ផ្តាច់ការ​ហៅចូល​ឡើយ​។ 
 
​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បញ្ជាក់ថា​៖«​កំឡុង​ពេលនេះ មានការ​ហៅចូល​លេខ​១១៥ យ៉ាងច្រើន​លើសលុប មិន​ថា​យប់​ឬ​ថ្ងៃ​។ យើងខ្ញុំ សូម​ឲ្យ​មាន​យោគយល់​និង​អត់ធ្មត់ ពី​សាធារណជន​ទាំងអស់ និង​សំណូមពរ​ឲ្យ​ហៅ​មកជា​ថ្មី​ម្តងទៀត ប្រសិនបើ​មិនអាច​ទំនាក់ទំនង​បាន​។ ក្រុមការងារ​ទូរ​សព្ទ័​ទាន់​ហេតុការណ៍​លេខ​១១៥ រង់ចាំ​ទទួល​នូវ​ការរាយការណ៍ និង​ការសាកសួរ​ពត៌មាន​អំពី​ជំងឺ​កូ​វីដ​-១៩ ដោយ​ក្តី​សោមនស្ស​រីករាយ​»​។​
 
​មន្ត្រី​សរុប មាន​២៥​នាក់ ដែល​រង់ចាំ​ទទួល​ការហៅ​ទៅកាន់​លេខ​១១៥​។ អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លើកឡើង​ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​ថា មាន​មនុស្ស​ជាង​១​ពាន់​ហើយ បាន​ទៅធ្វើ​តេស្តរ​កវី​រុស​-​កូ​វីដ​១៩ ដោយ​មិនមាន​ការបង់ប្រាក់​៕

Tag:
 COVID-19
  លេខ​១១៥
© រក្សាសិទ្ធិដោយ thmeythmey.com