COVID-19
អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ទទូច​ឲ្យ​មន្ត្រី​ព​ន្លឿ​ការធ្វើ​តេស្ត​រកមើល COVID-19
19, Mar 2020 , 11:19 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ, រូបភាព Reuters
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ, រូបភាព Reuters
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី នា​ថ្ងៃទី​១៩ ខែមីនា បាន​ប្រាប់​ទៅ​មន្ត្រី​សុខាភិបាល ឲ្យ​ព​ន្លឿ​ន ការធ្វើ​តេស្ត​រកមើល ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) លើ​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នៅក្នុង​ប្រទេស​។


 
​មួយរយៈ​ចុងក្រោយ​នេះ តួលេខ COVID-19 នៅ​ឥណ្ឌូណេស៊ី បាន​កើន​ឡើងជា​លំដាប់​។ គិត​ត្រឹម​រយៈពេល​ចុងក្រោយ​នេះ ឥណ្ឌូណេស៊ី មាន​ករណី​សរុប ជាង​៣០០​ករណី​ឯណោះ ខ​ណះ​អ្នកស្លាប់​កើនឡើង​ដល់ ២៥​ករណី​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ តាមរយៈ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​កំណត់​សមាជិក​ចូលរួម លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ទាមទារ​ឲ្យ​មានការ​ធ្វើតេស្ត​បន្ថែមទៀត​នៅ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង ខណៈ​ប្រ​ទេ​ទ​មួយ​នេះ កំពុង​រងគ្រោះ​ដោយសារ COVID-19​។ បើតាម​លោក​ប្រធានាធិបតី ឥណ្ឌូណេស៊ី​គួរតែ​ប្រើ​វិធីសាស្ត្រ​លឿន ជាជាង​វិធីសាស្ត្រ  polymerase chain reaction​។ 
 
​ក្នុងន័យនេះ លោក​ប្រធានាធិបតី​បាន ពន្យល់ថា វិធីសាស្ត្រ​លឿន គ្រាន់តែ​ប្រើ​ឈាម​យកមក​ធ្វើតេស្ត​ប៉ុណ្ណោះ នោះ​មន្ត្រី​សុខាភិបាល​អាចធ្វើ​តេស្តរ​ក​មើល​វីរុស​បាន​ហើយ ចំណែក​វិធីសាស្ត្រ polymerase chain reaction គឺមាន​លក្ខណៈ​ស្មុគស្មាញ​ជាង​។ បើតាម​វិធីសាស្ត្រ​លឿន ប្រជាជន​ឥណ្ឌូណេស៊ី​ជាច្រើន​នាក់ នឹង​អាច​ត្រូវបាន​គេ​ធ្វើតេស្ត ដើម្បី​រកមើល​កូ​រ៉ូ​ណាវី​រុស ក្នុង​រយៈពេល​យ៉ាង​ឆាប់រហ័ស​។  នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Jakarta Post​។ 
 
​ដើម្បី​ព​ន្លឿ​ន​នីតិវីធី​នៃ​ការធ្វើ​តេស្ត​នេះ លោក​វី​ដូ​ដូ ចង់បាន​មន្ទីរពិសោធន៍ និង​ឧបករណ៍​ធ្វើតេស្ត​បន្ថែមទៀត ចំណែក​មន្ទីរពេទ្យ ឥណ្ឌូណេស៊ី​មាន​ច្រើន​ហើយ​សម្រាប់​អ្នកជំងឺ​។​
​សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី មាន​ចំនួន​អ្នកស្លាប់​ច្រើនជាងគេ ដោយសារ​COVID-19 នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រហូតដល់ ២៥​ករណី ខណៈ​ឡាវ និង​មី​យ៉ាន់​ម៉ា នៅតែមាន​ទាន់​មាន​របាយការណ៍​ស្តីពី​ករណី​ឆ្លង​នៅក្នុង​ប្រទេស​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com