COVID-19
អន្តរជាតិ
រុស្ស៊ី មានករណីស្លាប់ដំបូងដោយសារ COVID-19 រូបភាព៖ Anadolu Agency
× រុស្ស៊ី នាថ្ងៃទី១៩ ខែមីនា បានប្រកាសពីករណីស្លាប់ជាលើកដំបូងនៅក្នុងប្រទេស ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ខណៈប្រទេសប៉ែកអឺរ៉ុបមួយនេះ មានករណីសរុប ១៤៧ករណី។
តាមរយៈរបាយការណ៍របស់មន្ទីរពេទ្យមួយកន្លែងនាទីក្រុងមូស្គូ ស្ត្រីអ្នកជំងឺម្នាក់វ័យ ៧៩ឆ្នាំ បានទទួលមរណភាពដោយសារ COVID-19។ ជាអ្នកជំងឺ ដែលត្រូវបានគេពិនិត្យយ៉ាងយកចិត្តទុកដាក់ ស្ត្រីរូបនេះ ក៏មានជំងឺរ៉ាំរ៉ៃជាប់ខ្លួនផងដែរ ដូចជា ទឹកនោមផ្អែមកម្រិត២ ការកកខ្លាញ់ក្នុងសរសៃឈាម និងជំងឺលើសឈាមជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Meduza ។
ករណីសរុបCOVID-19 នៅរុស្ស៊ីមានចំនួន ១៤៧ករណី អ្នកស្លាប់ ១ករណី និងអ្នកជាសះស្បើយ ៨ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com