ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺចាប់​រឹង​ស្មា​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!
20, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ឈឺ​និង​ឡើង​រឹង​នៃ​ស្មា​មិន​ពិបាក​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​បែបណា​?


 
​ខាងក្រោម​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បំបាត់​អា​ការៈឈឺចាប់​រឹង​ស្មា​ឆាប់រហ័ស ៖
 
១. ស្អំ​ត្រជាក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ស្អំ​ទឹកកក​មួយកញ្ចប់​លើ​ស្មា​ដែល​ឈឺ​និង​ឡើង​រឹង​ពិបាកធ្វើ​ចលនា​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០​នាទី​។ ទោះជា​យ៉ាងណា​កុំ​ស្អំ​ផ្ទាល់​ស្បែក​! អ្នក​អាច​រុំ​កញ្ចប់​ទឹកកក​ក្នុង​កូនកន្សែង​ជាមុនសិន​។​
 
២. ស្អំ​កម្ដៅ​
 
​កម្ដៅ​អាច​កាត់បន្ថយ​ការឈឺ​ចាប់បាន​យ៉ាង​ឆាប់រហ័ស​! អ្នក​អាច​ប្រើប្រាស់​ដប​ទឹក​ក្ដៅ ឬ​ជ្រលក់​ក្រណាត់​ស្អាត​ក្នុង​ទឹក​ក្ដៅ​រួច​ពូត​ទឹក​ចេញ​ខ្លះ​សិន​មក​ស្អំ​លើ​ស្មា ប៉ុន្តែ​មិនត្រូវ​ស្អំ​ផ្ទាល់​លើ​ស្បែក ឬ​ប្រើប្រាស់​ទឹក​ក្ដៅ​ពេក​ឡើយ​ចៀសវាង​ការ​រលាក​។​
 
៣. ខ្ញី​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រេង​ខ្ញី​លើ​ស្មា​ជាការ​ស្រេច​។ អ្នក​ក៏​គួរ​ព្យាយាម​ទទួលទាន​តែ​ខ្ញី​មួយ​ពែង​ជាប្រចាំ​ដើម្បី​បំបាត់​ការឈឺចាប់​និង​ហើម​។​
 
៤. រមៀត​
 
​អ្នក​អាច​លាយ​ម្សៅ​រមៀត​ជាមួយ​ទឹក​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​រួច​លាប​លើ​ស្មា​ជាការ​ស្រេច​។ អ្នក​អាច​ទទួលទាន​ទឹក​រមៀត​មួយ​ពែង​ជាប្រចាំ​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​រមៀត​មួយ ឬ​ពីរ​ច្បិច​ដៃ​ក្នុង​ទឹក​ក្ដៅ ១ ពែង​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​។​
 
៥. ខ្ទឹមស​

​ការ​ទទួលទាន​ខ្ទឹមស​ជាប្រចាំ​ក៏​ល្អ​សម្រាប់​បំបាត់​អា​ការៈឈឺចាប់​រឹង​ស្មា​គួរឱ្យកត់សម្គាល់​។ អ្នក​ក៏​អាច​លាប​ម៉ាស្សា​ប្រេង​ខ្ទឹមស​លើ​ស្មា​ដែល​បញ្ហា​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ដើម្បី​កាត់បន្ថយ​ការឈឺចាប់​និង​ហើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com