គិតត្រឹមរសៀលថ្ងៃទី២០ ខែមីនា នេះ ជំងឺរលាកសួតដែលបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) រាលដាលដល់១៨២ប្រទេស/ដែនដីហើយ ដោយអ្នកជំងឺមានជិតដល់២៥ម៉ឺននាក់ អ្នកស្លាប់មានជាង១ម៉ឺននាក់ និងសះស្បើយជាង៨៨០០០នាក់។
នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចិនមានកំណើនបន្តិចបន្តួច ដោយអ្នកជំងឺស្ថិតក្នុងរង្វង់ជាង៨ម៉ឺននាក់។ អ៊ីតាលី ដែលមានអ្នកជំងឺតិចជាងចិនពាក់កណ្តាល បែរជាហក់លោតខ្ពស់នូវចំនួនអ្នកស្លាប់ ពោលគឺដល់ជាងទៅ៣៤០០នាក់ ខណៈចិនមានជាង៣២០០នាក់។
អ៊ីរ៉ង់ដែលមានអ្នកជំងឺជាង១៨០០០នាក់ ប្រហាក់ប្រហែលអេស្ប៉ាញនោះ មានអ្នកស្លាប់ឡើងដល់ជិត១៣០០នាក់ ខណៈអេស្ប៉ាញមាន៨៣១នាក់។ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក មានអ្នកជំងឺប្រមាណ១៥ ០០០នាក់រៀងៗខ្លួន ខណៈបារាំងមានជាង១ម៉ឺននាក់។
ប្រទេសដែលមានអ្នកជំងឺចូលខ្ទង់ពាន់ករណី មានដួចជា កូរ៉េខាងត្បូង ស្វីស ចក្រភពអង់គ្លេស ហូឡង់ អូទ្រីស បែលហ្ស៊ិក ន័រវេស ស៊ុយអែត និងដាណឺម៉ាក។ នៅអាស៊ីអាគ្នេយ៍ ម៉ាឡេស៊ីមានដល់ទៅ៩០០ករណី ខណៈឥណ្ឌូណេស៊ី មានអ្នកស្លាប់ដល់ទៅ២៥នាក់ ដែលខ្ពស់ជាងគេក្នុងតំបន់។
កន្លងមក ចំនួនប្រទេស តំបន់រដ្ឋបាលពិសេស តំបន់ស្វយ័ត និងដែនដីនៅនាយសមុទ្រ ទាំង១២៥ដែលមានករណីឆ្លង COVID-19 រួមមាន៖
-អាស៊ី ៖ ចិន កូរ៉េខាងត្បូង ជប៉ុន (រួមទាំងករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត ប៊ូតង់ ម៉ាល់ឌីវ, ហ្ស៊កហ្ស៊ី, អាមេនី, អ៊ីស្រាអែល, អាស៊ែបៃហ្សង់, បង់ក្លាដែស, ប៉ាឡេស្ទីន, ព្រុយណេ, ម៉ុងហ្គោលី, កាហ្សាក់ស្ថាន, អ៊ូបេគីស្ថាន, ស៊ីប, ស៊ីបខាងជើង, កៀស៊ីហ្ស៊ីស្ថាន។
-អឺរ៉ុប ៖ អ៊ីតាលី បារាំង, ចក្រភពអង់គ្លេស (អង់គ្លេស វេលស៍ ស្កុតឡេន និងអៀរឡង់ខាងជើង) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក អេស្តូនី ហូឡង់ សាំងម៉ារ៉ាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ សាធារណរដ្ឋឆេក អង់ដូរ៉ា ព័រទុយហ្គាល់ ឡេតូនី អ៊ុយក្រែន លិចតិញស្តាញ ប៉ូឡូញ ស្លូវេនី ហុងគ្រី បូស្នី-ហឺហ្ស៊េហ្គោវីណា ស៊ែប៊ី ស្លូវ៉ាគី ម៉ាលត៍ ម៉ុលដូវ៉ា ប៊ុលហ្គារី, បូរីវ៉ាទីកង់, អាល់បានី, ស៊ីប, តួកគី, កូសូវូ, ម៉ុងតេណេហ្គ្រោ ។
-អាហ្វ្រិក ៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី, សេណេហ្គាល់, ម៉ារ៉ុក, អាហ្វ្រិកខាងត្បូង, កាមេរូន, តូហ្គោ, បួគីណាហ្វាសូ, ហ្សាម៉ៃអ៊ីក, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, កូតឌីវ័រ, កេនយ៉ា, ហ្កាបុង, ហ្គីណេ, អេត្យូពី, ស៊ូដង់ , ហ្គាណា, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, កុងហ្គោ, ហ្គីណេអេក្វាទ័រ, ណាមីប៊ី, លីបេរី, Seychelles, ម៉ូរីតានី, អ៊ីស្វាទីនី, សូម៉ាលី, តង់ហ្សានី, បេណាំង, ហ្គំប៊ី, សំប៊ី, ឌីជីប៊ូទី, អង់ហ្គោឡា, ឆាត, នីហ្សេ, កាប់វែរ។
-អាមេរិកខាងជើង ៖ សហរដ្ឋអាមេរិក, កាណាដា ម៉ិកស៊ិក, សាធារណរដ្ឋដូមីនិក,, Antigua and Barbuda, គុយបា, ទ្រីនីដាដ និងតូបាហ្គោ, សាំង វ៉ាំងសង់ និង ហ្គ្រីណាឌី, Saint Lucia, បាហាម៉ា, ហៃទី។
-អាមេរិកកណ្តាល៖ ប៉ាណាម៉ា, កូស្តារីកា, ហុងឌូរ៉ាស, ហ្គាតេម៉ាឡា, អែលសាវ៉ាឌ័រ, នីការ៉ាហ្គា ។
-អាមេរិកឡាទីន ៖ ប្រេស៊ីល, អេក្វាឌ័រ, អាហ្សង់ទីន, ស៊ីលី, ប៉េរូ, កូឡុំប៊ី ប៉ារ៉ាហ្គាយ, បូលីវី, វេណេស៊ុយអេឡា, ស៊ូរីណាម, អ៊ុយរូហ្គាយ, គុយយ៉ាន , ។
-អូសេអានី ៖ អូស្ត្រាលី, នូវែលសេឡង់, កោះហ្វីជី។
-តំបន់រដ្ឋបាល និងដែនដីស្វយ័តនៅឯនាយសមុទ្រ ៖ ចិន (ម៉ាកាវ, ហុងកុង, តៃវ៉ាន់), ចក្រភពអង់គ្លេស (ហ្ស៊ីប្រាល់តា, Cayman Islands, បាបាដូស, Montserrat, Akrotiri and Dhekelia, ប៊ែរមួយដា, Isle of Man), ដាណឺម៉ាក (ប្រជុំកោះហ្វារ៉ូ, Greenland), បារាំង (French Guiana, Martinique, Saint Martin, Saint Barthelemy, French Polynesia, កោះ Reunion, Guadeloupe, Mayotte, នូវែលកាឡេដូនី), អាមេរិក (Virgin Islands, កោះហ្គាម, ព័រតូរីកូ), អេស្ប៉ាញ (Canary Islands), ហូឡង់ (អារុយបា, Curacao, Sint Maarten)។
-ប្រជុំកោះ Channel Islands (២)៖ Guernsey និង Jersey ៕