COVID-19
ជាតិ
រាជបណ្ឌិត្យសភា​នគរ​បាល​កម្ពុជា ផ្អាក​ការសិក្សា​រយៈពេល​២​សប្តាហ៍ ដើម្បី​បង្ការ​COVID-19
20, Mar 2020 , 9:59 pm        
រូបភាព
រូបពីរាជបណ្ឌិត្យសភានគរបាលកម្ពុជា
រូបពីរាជបណ្ឌិត្យសភានគរបាលកម្ពុជា
​ភ្នំពេញ​៖ រាជបណ្ឌិត្យសភា​នគរ​បាល​កម្ពុជា សម្រេច​ផ្អាក​ការសិក្សា​រយៈពេល​២​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​២៣ មីនា ដល់​ថ្ងៃទី​៥ មេសា ឆ្នាំ​២០២០ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ COVID-19​។ នេះ​បើតាម​លិខិត​របស់​ជូនដំណឹង របស់​រាជបណ្ឌិត្យសភា​គ​របាល​ជា​កម្ពុជា ចុះ​ថ្ងៃទី​១៩ មីនា ឆ្នាំ​២០២០​។


 
​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង COVID-19 ចំនួន​៤៧​ករណី​ហើយ ដែល​ក្នុងនោះ​មាន ចិន​១​រូប (​សះស្បើយ​) អង់គ្លេស​៣​នាក់ (​ពី​នាវា Viking Cruise) បារាំង​២​នាក់ (​ក្មេង​អាយុ​៤​ខែ​ម្នាក់​), កាណាដា​១​នាក់ បែលហ្ស៊ិក​១​នាក់ ម៉ាឡេស៊ី​១១​នាក់ ខ្មែរ​២៨​នាក់ ដោយ​ក្នុងនោះ​២៣​នាក់ ជា​អ្នក​ដែល​ទើប​វិលត្រឡប់​ពី​បុណ្យ​សាសនា​នៅ​ម៉ាឡេស៊ី ខណៈ​ស្ត្រី​២​នាក់​ឆ្លង​បន្ត​ពី​ស្វាមី​៕

Tag:
 រាជបណ្ឌិត​សភាព​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com