ពីនេះ ពីនោះ
ចេះតែ​រកស៊ី​ឡុងចុង ពាក្យ​«​ឡុងចុង​»​នេះ​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​!
21, Mar 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ជាពិសេស​អាជីវក​រដែ​ល​ប្រកប​របរ​ជួញដូរ តែងតែ​និយាយ​ពេញៗ​មាត់​ថា រកស៊ី​«​ឡុងចុង​»​អស់ហើយ​។ ក្នុងន័យនេះ ពួកគេ​ចង់​សំដៅលើ​ការប្រកប​របរ​រកស៊ី​មិន​ចំណេញ ឬ​ខាតដើម​។ ប៉ុន្តែ ពួកគេ​មិនបាន​ដឹងថា​ពាក្យ​នេះ​ជា​ពាក្យ​កម្ចី​ពី​ភាសាបរទេស​ឡើយ​។


 
​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា ពាក្យ «​ឡុងចុង​» គឺជា​កិរិយាវិសេសន៍ ឬ​គុណសព្ទ ដែល​ខ្ចី​ពី​ភាសា​ចិន​មក​ប្រើ​។ ពាក្យ​នេះ​មានន័យថា ទាំងអស់​ដែល​ខាតបង់ ឬ​ខូចខាត​ទាំងអស់​។​
 
​ខាត​ឡុងចុង​; មិនកើត​ការ​ទេ ឡុងចុង​អស់​ទៅហើយ​!​។ ខាតបង់​ឡុងចុង បាត់​ដើម​ទាំងស្រុង លង់​ព្រោះ​យល់​ឃ្វាង តទៅ​ខាងមុខ ត្រូវ​គិត​ត្រូវ​រាង កុំ​គិត​ឱ្យ​ឃ្វាង ដូច​កាល​មុន​ទៀត​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com