វីរភាព និងបណ្តាំគ្រូ​ពេទ្យ​ជួរមុខ​!
កំណាព្យ
ពីនេះ ពីនោះ / មិនយល់...!
វីរភាព និងបណ្តាំគ្រូ​ពេទ្យ​ជួរមុខ​!
21, Mar 2020 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ បថ្យាវត្ត​


នាម​កង​ប្រយុទ្ធ​មិន​ស្លុត​នឹង​គ្រាប់​ ​ប្រុងប្រយ័ត្ន​ជាប់​បង្ការ​សត្រូវ​
​ស្លាប់​ឬ​ពិការ​ទោះ​គ្មានអ្វី​ប៉ូវ​ ​កង​ទាហាន​ត្រូវ​នៅ​ឈរ​ជួរមុខ​។​
 
​វីរុស​មក​ថ្មី​ក្រញី​វាយលុក​ ​គ្រូពេទ្យ​ចេញមុខ​ព្យាបាល​ការពារ​
​សម្រាល​កង្វល់​ដល់​ជាតិ​ប្រជា​ ​ស្ងប់ចិត្ត​គ្រប់គ្នា​ពេទ្យ​ពារ​ពាំង​ហើយ​។​
 
​ពេទ្យ​ឈរ​ជួរមុខ​មិន​ហ៊ាន​កន្តើយ​ ​ចិត្ត​តាំង​តប​ឆ្លើយ​វីរុស​យប់​ថ្ងៃ​
​ទោះ​ហត់​មិន​ហ៊ាន​សម្រាន្ត​ដាក់​ដៃ  ក្រែង​រោគ​ចង្រៃ​ចម្រើន​ឫទ្ធិ​ទ្វេ​។​
 
​ស៊ូ​អត់បាយ​ទឹក​រក​នឹក​រិះរេ​ ​យប់​ជ្រៅ​ថ្ងៃ​ជ្រេរ​ទ្រាំ​ហត់​អត់​ស្តី​
​ស្រាវជ្រាវ​វិធី​ព្យាបាល​ចាស់​ថ្មី​ ​សង្គ្រោះ​ប្រុស​ស្រី​ពី​រោគ​ចង្រៃ​។​
​ពេទ្យ​ពាំង​ជួរមុខ​រោគ​លុក​យប់​ថ្ងៃ ​មិនមែន​កាឡៃ​ឃើញ​កើត​ជាក់ស្តែង​
​ងាយ​ឆ្លង​ជំងឺ​ព្រឺ​ព្រូ​ចរ​អែង​ ​កាព្យ​នេះ​ស្មេ​រតែង​ទៅតាម​ចំណាំ​។​
 
​ចំណារ​គ្រូពេទ្យ​គួរតែ​ចងចាំ​ ​វីរុស​គ្មាន​ថ្នាំ​ពន្យឺត​ពន្យារ​
​វិធាន​មាន​ហើយ​ធ្វើទៅ​គ្រប់គ្នា​ ​ស្អាត​គ្រប់​វេលា​អាហារ​ឆ្អិន​ល្អ​។​
 
​ផ្តាសាយ ក្តៅ​ខ្លាំង​តាំង​ក្អក​តៗ​ ​ទុក​យូរ​មិនល្អ​ដង្ហើម​ថប់​ខ្លី​
​ទៅ​ពេទ្យ​ប្រញាប់​ប្រាប់​ទាំងប្រុស​ស្រី​ ​ក្រែង​វីរុស​ថ្មី​ឆ្លង​ដោយ​ចៃដន់​។​
 
​បើ​វីរុស​ឆ្លង​ប្អូន​បង​កុំ​ស្លន់​ ​គ្រប់​ពេទ្យ​តំបន់​អាច​ព្យាបាល​ស្បើយ​
​នេះ​ជា​បណ្តាំ​ពេទ្យ​ជួរមុខ​ហើយ​ ​រួមគ្នា​តប​ឆ្លើយ Covid-19៕​
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com