អត្ថបទពាណិជ្ជកម្ម
រង់ចាំ​អ៊ុត​មើល រូបរាង​ពិត តម្លៃពិត ស្តេច​ទូរស័ព្ទ​ស៊ែ​ល​ហ្វី ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​លេចធ្លោ OPPO Reno3 Ultra Night នៅ​...
21, Mar 2020 , 1:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រកួតប្រជែង ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា ត្រៀម​នឹង​លាតត្រដាង​រូបរាង​ពិត តម្លៃពិត សមត្ថភាព​ពិត នៃ​ស្តេច​ទូរស័ព្ទ ស៊ែ​ល​ហ្វី​សាហាវ​លើកដំបូង នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​លេចធ្លោ OPPO Reno3 Ultra Night ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ នៅលើ​កញ្ចក់​ទូរ​ស្សន៍​រស្មី​ហង្ស​មាស HDTV ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO និង យូ​ធូប  


 
 
​កម្មវិធី​ប្រគំ​តន្ត្រី​ដាក់​សម្ពោធ​ផ្លូវការ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក OPPO Reno3 អ្នកឯកទេស​ស៊ែ​ល​ហ្វី​ប្រចាំឆ្នាំ​២០២០ លើក​នេះ ពិតជា​ប្លែក​អស្ចារ្យ​ដេញទាន់​សម័យកាល​ឌីជីថល ជាមួយនឹង​វត្តមាន​កំពូល​តារាចម្រៀង​៦​ដួង រួមមាន ពេជ្រ សោភា​, Step, រ៉េ​តស៊ូ​ហ្សា​ណា​, Zono, សុខ ស្រី​នាង និង សំ សុវណ្ណារ៉ា​ក់​។ កាន់តែ​ពិសេស រាល់​អ្នក​កំពុង​ទស្សនា និង Comment លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO ពេល​កំពុង Live មានឱកាស​ឈ្នះ​រង្វាន់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ម៉ូ​ដែល​នេះ​រហូតដល់​ទៅ ៣​រង្វាន់​។ អាស្រ័យហេតុនេះ សូមកុំ​ភ្លេច Like និង Follow ទំព័រ​ហ្វេ​ស​ប៊ុ​ក OPPO ត្រង់នេះ https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX 
​រួច​ដាក់ See First ដើម្បី​ទទួលបាន​សារ​រំលឹក​ចូលរួម​ទស្សនា​ទាំងអស់គ្នា​។​
 
​សូម​រំលឹកថា OPPO Reno3 ជា​ស្មា​ត​ហ្វូ​ន​កូនកាត់​ត្រកូល F អ្នកឯកទេស​ស៊ែ​ល​ហ្វី និង ត្រកូល Reno តំណាង​ឲ្យ​ការតស៊ូ​នឹង​ច្នៃប្រឌិត ដែលមាន​តួខ្លួន​កាលី​ប​និង​ទាក់ទាញ​ជាង​មុន និង​មាន​កាមេរ៉ា​មុខ​ទំហំ​ធំ​រហូតដល់ ៤៤​មេ​ហ្គា​ភិ​ស៊ែ​ល ជាមួយនឹង​មុខងារ Ultra Night Selfie ដែលជា​ការឆ្លើយតប​យ៉ាង​រហ័ស​របស់​ក្រុមហ៊ុន OPPO ទៅកាន់​សំណូមពរ​អ្នកប្រើប្រាស់​ជំវិញ​ពិភពលោក​។ 


 
​គ្រប់គ្នា​នឹង​លែង​ខ្លាច​ថតរូប ថត​វីដេអូ ស៊ែ​ល​ហ្វី នៅពេល​យប់ ព្រោះ OPPO Reno3 អាចជួយ​បាន លើសពីនេះ ក៏បាន​បែកធ្លាយ​លក្ខណៈពិសេស​មួយ​ចំនួន​ដូចជា RAM8B / ROM 128GB អេក្រង់​ធំ​ច្បាស់​ដិត ៦.៤ អ៊ី​ញ (6.4 Inches ) ប្រភេទ AMOLED ។ 
 
 
​មិន​ត្រឹមតែ​ខ្លាំង​ខាង​ថតរូប វីដេអូ និង ស៊ែ​ល​ហ្វី ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​កាមេរ៉ា​បួន​អាច​ថតរូប​ច្បាស់​ស្អាត​គ្រប់ពេល មិន​ថា​ព្រឹក​ថ្ងៃ​យប់ ហើយ​និង​អាច​ផលិត​រូបភាព​ទំហំ​រហូតដល់​ទៅ 108MP ថត​រឹតតែ​ច្បាស់ ដិត​គ្រប់​ចំណុច​ទៀតផង​។ រឹតតែ​អ៊ែ​ម ក្រុមហ៊ុន OPPO បាន​បន្ថែម​បច្ចេកវិទ្យា​ទប់​លំនឹង​កម្រិត Pro មួយទៀត​ពីលើ​បច្ចេកវិទ្យា​ទប់​លំនឹង​ដែលមាន​ស្រាប់ ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​ការថត​វីដេអូ​កាន់តែ​ពេញចិត្ត​និង​សប្បាយ​ថត​ឥត​សំចៃ​ដៃ​។ 
 
 
​និយាយ​រួម ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno3 លើក​នេះ អាចជា​ស្តេច​ទូរស័ព្ទ​ថតរូប​ស៊ែ​ល​ហ្វី​ស្អាត​បំផុត​ច្បាស់​ទាំង​កាមេរ៉ា​មុខ ទាំងក្រោយ ថត​ទាំង​ថ្ងៃ ទាំងយប់ ថត​ច្បាស់​គ្រប់ពេល ប្រចាំឆ្នាំ​២០២០​។ OPPO Reno 3 អាចជួយ​បាន​គ្រប់ពេល គ្រប់​វ័យ គ្រប់​តម្រូវការ ស័​ក្ត​សម​សម្រាប់​យុវវ័យ​សម័យថ្មី​។ រីឯ តម្លៃ​វិញ សូម​លាក់ទុក​ឲ្យ​រង់ចាំ​ទស្សនា នៅ​ថ្ងៃទី​២៤ ខែមីនា និង​កក់​ទុក​មុន​តាម​អន​ឡាញ​ដោយ​ខ្លួនឯង​។ 
 
​សូម​រំលឹកថា បច្ចុប្បន្ន OPPO កំពុង​ឈរ​លេខ​១ នៃ​ចំណែក​ទីផ្សារ​កម្ពុជា ដោយសារ​គុណភាព​ស្មា​ត​ហ្វូ​ន​ល្អ សម​នឹង​តម្លៃ សេវា​អ៊ីនធឺណិត​ដើរ​លឿន ថ្ម​កាន់​បានយូរ​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន អម​ជាមួយនឹង​ការធានា​សេវា​ជួសជុល​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ ជាមួយនឹង​សេវា​ជួសជុល​រហ័ស​ទាន់​ចិត្ត​ត្រឹមតែ​១​ម៉ោង គ្រប់​សាខា​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទដៃ OPPO ជាច្រើន​កន្លែង​ជាងគេ កាន់តែ​កៀក កាន់តែ​រហ័ស ងាយស្រួល​សម្រាប់​អតិថិជន​៕ 






 
​(អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com