ជាតិ
២៥ខេត្ត/រាជធានី
ដើមខ្នុរផ្តល់ផលប្រមាណ២០០ផ្លែ នៅអូរសោម ខេត្តពោធិ៍សាត់
× ពោធិ៍សាត់៖ ដើមខ្នុរដុះនៅតំបន់អូរសោមលើដងភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់បានផ្តល់ផ្លែពី១៥០ដល់៣០០ផ្លែអាស្រ័យទៅលើជីជាតិដីផ្សេងៗគ្នា។ ដើមខ្នុរនៅក្នុងរូបភាពនេះ ត្រូវបានគេឲ្យឈ្មោះថា ខ្នុរ ទុរេន ហើយដើមខ្នុរ ទុរេននេះ ផ្តល់ផ្លែប្រមាណជា២០០ផ្លែក្នុង១ដើម។ នេះ បើតាមការបញ្ជាក់របស់ម្ចាស់ដើមខ្នុរ ទុរេន ថ្លែងប្រាប់តាម Messenger ពីតំបន់អូរសោមនៃដងភ្នំក្រវាញ។ ក្រៅពីផ្លែខ្នុរ ទុរេន, ផ្លែល្ហុង អូរសោម ត្រូវបានគេហៅថា«ល្ហុងយក្ស» ព្រោះទំហំរបស់វាធំខ្លាំងណាស់ បើប្រៀបធៀបទៅនឹងផ្លែល្ហុងធម្មតា។
សូមអញ្ជើញទស្សនាវីដេអូខ្លីខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com