ពន្ធលើការជួលអចលនទ្រព្យ ត្រូវកំណត់យកតាមចំនួនប្រាក់ឈ្នួល ដែលបានមកពីការជួលអចលនទ្រព្យ ដូចរៀបរាប់ខាងក្រោម៖
1. អគារដែលប្រើប្រាស់ជាលំនៅដ្ឋាន និងពាណិជ្ជកម្ម ឬប្រភេទអចលនទ្រព្យផ្សេងទៀត
2. ហត្ថូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម និងពាណិជ្ជកម្ម
3. ផ្ទះអណ្តែតទឹក និងកប៉ាល់សម្រាប់ធ្វើជាលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗ
4. ដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរ និងស្រែអំបិល
5. ពន្ធនេះ ត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ
អត្រាពន្ធ
អត្រាពន្ធលើចលនទ្រព្យជួល ត្រូវបានកំណត់ស្មើនឹង១០% នៃប្រាក់ឈ្នួលសរុប។ ប្រាក់ឈ្នួលសរុប ត្រូវដាក់បញ្ចូលឱ្យបានច្បាស់លាស់ ក្នុងកិច្ចសន្យាជួល។
ឧទាហរណ៍
អាផាតមិនចំនួន៥យូនីត ហើយតម្លៃជួល គឺ២០០ដុល្លារ ក្នុងមួយសប្តាហ៍
តម្លៃជួល $200
ចំនួនយូនីតអាផាតមិន 5
អត្រាពន្ធ 10% ($200 x 5) x 10% = $100
របៀបចុះឈ្មោះ
យោងទៅតាមច្បាប់ ដើម្បីចុះឈ្មោះបង់ពន្ធលើអចលនទ្រព្យជួល ជំហានដំបូងគឺតម្រូវឱ្យលោកអ្នកចុះបញ្ជីអចលនទ្រព្យ នៅសាខាពន្ធដារ។ អចលនទ្រព្យជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះ មានតម្លៃសរុបលើសពី ២៥,០០០ ដុល្លារឡើងទៅ។ ដើម្បីចុះឈ្មោះបង់ពន្ធ សូមអញ្ជើញទៅកាន់សាខាពន្ធដារ ដែលអចលនទ្រព្យនោះស្ថិតនៅ រួចបំពេញទម្រង់ PT01 និង PT02។
តើត្រូវបង់ថ្លៃពន្ធនៅថ្ងៃណា?
ការបង់ពន្ធលើអចលនទ្រព្យ ត្រូវធ្វើឡើងរៀងរាល់ឆ្នាំមុនថ្ងៃទី៣០ ខែកញ្ញា៕
(អត្ថបទពាណិជ្ជកម្ម)