ជាតិ
សង្គមជាតិ
​ពេលវេលា​ដែល​ឪពុកម្តាយ​រួមចំណែក​ពង្រឹង​ការសិក្សា​កូនៗ​នៅផ្ទះ​
21, Mar 2020 , 5:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  ក្រោយ​ការបិទ​សាលា​នៅ​ទូទាំងប្រទេស​ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19 ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​កម្មវិធីសិក្សា​តាម​អន​ឡាញ​សម្រាប់​ឲ្យ​សិស្ស​គ្រប់​កម្រិតសិក្សា​ដោយ​ឥតគិតថ្លៃ​។ ជាមួយគ្នានេះ ក្រសួង​បាន​អំពាវនាវ​ដល់​អាណាព្យាបាល​សិស្ស​ឲ្យ​រួមចំណែក​ពង្រឹង​ការសិក្សា​របស់​បុត្រ​ធីតា​ដែល​ស្វ័យ​សិក្សា​តាម​កម្មវិធី​ជំនួយ​អន​ឡាញ​នានា​។​



 
​ការសិក្សា​នៅផ្ទះ និង​តាម​កន្លែង​សុវត្ថិភាព​ណាមួយ ជា​ពេលវេលា​ដែល​ឪពុកម្តាយ រួមចំណែក​ពង្រឹង​ការសិក្សា​របស់​បុត្រ​ធីតា បន្ថែម​ពីលើ​ការអប់រំ​ណែនាំ​អនាម័យ និង​បញ្ហា​ផ្សេងៗ​។  កន្លងមក ក្រសួង​អប់រំ​បាន​បង្កើត​កម្មវិធី​រៀន​តាម​អន​ឡាញ​សម្រាប់​ជា​ជំនួយ​ដល់​សិស្ស​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២ រៀន​បន្ថែម​នៅឯ​ផ្ទះ តាមរយៈ​កម្មវិធី E-Learning, E-School Cambodia, និង​BEEP ។ 
 
​ចំពោះ​កម្មវិធីសិក្សា​សម្រាប់​កុមារ​ថា្នក់​ទី​១​ដល់ទី​២ ក្រសួង​ដាក់​នូវ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា កុមារ​រៀន​កុមារ​ចេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/123komar​។  កម្មវិធី​«​កុមារ​រៀន​កុមារ​ចេះ​»​នេះ​គឺជា​កម្មវិធី​ដែល​អាច​ឲ្យ​កុមារ និង​កុមារ​មាន​ពិការភាព ទទួលបាន​នូវ​ចំណេះដឹង​មូលដ្ឋាន​ខាង​ផ្នែក​ភាសា​ខែ្មរ​ដែលមាន​ជា ការសរសេរ​អក្សរ អាន​ល្បះ និង​អាន​ពាក្យ និង​ផ្នែក​គណិតវិទ្យា​ដែលមាន​ជាការ​គណនា​លេខ​៕ 
 

Tag:
 ឪពុកម្តាយ​
 ​សិស្ស​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com