ជាតិ
ក្រសួង​អប់រំ ផ្អាក​ឲ្យ​បង្កើត​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត​
21, Mar 2020 , 9:19 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ (រូបពីក្រសួងអប់រំ )
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ (រូបពីក្រសួងអប់រំ )
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ផ្អាក​នីតិវិធី​ក្នុងការ​រៀបចំ​ប្រកាស​ទទួលស្គាល់ និង​ការបង្កើត​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត គ្រប់​ប្រភេទ ដែល​បានដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ ទៅ​ច្រកចេញចូល​តែមួយ​។​



​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ចេញ​ថ្ងៃទី ២០ ខែមីនា បាន​ឲ្យ​ដឹងថា វិធានការ​នេះ គឺធ្វើឡើង​ស្របពេល​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្ដា​ប្រទេស​នៅលើ​សកលលោក កំពុង​ជួប​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ទន្ទឹមនឹងនេះ ក្រសួង ក៏បាន​ប្រកាស​បិទ​សាលា​គ្រប់​កម្រិត​នោ​ទូទាំងប្រទេស​ផងដែរ​។ 
 
​ក្រសួង បញ្ជាក់ថា នឹង​ចាប់ផ្តើម​ពិនិត្យឡើងវិញ លើ​ឯកសារ​របស់​ម្ចាស់​គ្រឹះស្ថាន​ទាំងអស់ ដែល​បានដាក់​ពាក្យស្នើសុំ​អាជ្ញា​បណ្ណ​មកកាន់​ក្រសួង នៅពេលណា​ស្ថានការណ៍​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មាន​សភាព​ស្ងប់ស្ងាត់​៕
 

Tag:
 ក្រសួង​អប់រំ​
  គ្រឹះស្ថានសិក្សា​ឯកជន​
© រក្សាសិទ្ធិដោយ thmeythmey.com