ខ្សែប្រយុទ្ធ​ឆ្នើម​ជម្រើស​ជាតិចិន Wu Lei ឆ្លង COVID-19 នៅ​អេ​ស្ប៉ា​ញ​
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធ​ឆ្នើម​ជម្រើស​ជាតិចិន Wu Lei ឆ្លង COVID-19 នៅ​អេ​ស្ប៉ា​ញ​
22, Mar 2020 , 6:29 am        
រូបភាព
ដោយ: រួបរួម
Wu Lei ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន និង​ក្លិប Espanyol របស់​អេ​ស្ប៉ា​ញ បាន​តេស្ត​វិជ្ជមាន COVID-19​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម​កីឡាបាល់ទាត់​ចិន (CFA) កាលពី​ថ្ងៃ​សៅរ៍ ទី​២២ ខែមីនា ឆ្នាំ​២០២០​។​



Wu Lei អាយុ​២៨​ឆ្នាំ ក្លាយជា​កីឡាករ​ដំបូង​របស់​ចិន ដែលមាន COVID-19 ហើយ​ស្ថិតនៅ​ក្រៅប្រទេស​របស់ខ្លួន​។ ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ​ឆ្នើម​រូបនេះ បាន​អះអាង​តាម Weibo ថា គេ​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​នោះឡើយ ហើយនឹង​ឈានទៅរក​ការ​ជាសះស្បើយ​វិញ​ឆាប់រហ័ស​។​

​បច្ចុប្បន្ន កីឡាករ​ឆ្នើម​របស់​ចិន​និង​ក្លិប Espanyol នៃ​ក្របខណ្ឌ La Liga រូបនេះ កំពុង​រស់នៅ​ដាច់ដោយឡែក​ក្នុងផ្ទះ​របស់ខ្លួន​នៅ​ក្រុង​បា​សេ​ឡូ​ណា​។​

​សហគម​កីឡាបាល់ទាត់​ចិន បាន​រក្សា​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ Wu Lei និង​ក្លិប​របស់គេ ហើយ​ត្រៀម​ផ្តល់ជំនួយ​នូវ​រាល់​តម្រូវការ​។ Wu Lei បាន​ចូលរួម​ជាមួយ Espanyol កាលពី​រដូវ​កាល​មុន ដោយ​ផ្ទេរ​ពី Shanghai SIPG​។​

Wu Lei ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ចិន​ពីរ​ឆ្នាំ​ចុងក្រោយ​ជាប់ៗ​គ​ញ​នា និង​ស្ថិតនៅក្នុង​ក្រុម Team of the Year តាំងពី​ឆ្នាំ​២០១៤​មក​។ គេ​ក៏​ជា​ម្ចាស់​ស្បែក​មាស​ក្នុងស្រុក​រយៈពេល​៦​ឆ្នាំ​ជាប់ៗ​គ្នា​ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com