COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Lorenzo Sanz អតីតប្រធានក្លិប Real Madrid ស្លាប់ ក្រោយតេស្តវិជ្ជមាន COVID-19 លោក Lorenzo Sanz អតីតប្រធានក្លិប Real Madrid C.F ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០០។ រូបថត Real Madrid
× លោក Lorenzo Sanz អតីតប្រធានក្លិប Real Madrid C.F., បានទទួលមរណភាពក្នុងអាយុ៧៦ឆ្នាំ។ ក្លិបបានប្រកាសពីដំណឹងមរណភាពនេះ កាលពីថ្ងៃទី២១ ខែមីនា តែមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះឡើយ។ បើតាម BBC អតីតប្រធានក្លិបយក្សអេស្ប៉ាញពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០០រូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយលទ្ធផលតេស្តវិជ្ជមាន COVID-19 ប៉ុន្មានថ្ងៃកន្លងមក។
Real Madrid បានផ្ញើសាររំលែកទុក្ខដល់លោកស្រី Mari Luz ដែលភរិយា និងកូនៗ៥នាក់ របស់លោក Lorenzo Sanz។ នៅពេលគ្រប់គ្រង Real លោក Sanz បានឈ្នះពាន Champions League ចំនួន២ ពាន Intercontinental Cup ១, ពាន La Liga ១ ពាន Super Cup ១ ជើងក្របខណ្ឌបាល់បោះ១ និងពាន Saporta Cup ១។
Lorenzo Sanz Duran កូនប្រុសរបស់លោក Sanz បានសរសេរនៅលើ Twitter ថា ឪពុករបស់ខ្លួន មិនសមនឹងបញ្ចប់ជីវិតបែបនេះឡើយ។ គាត់ជាអ្នកដែលតែងតែជំរុញលើកទឹកចិត្ត និងធ្វើការយ៉ាងខ្លាំងក្លា ជាពិសេស សម្រាប់គ្រួសារ និង Real Madrid ទាំងមូល។
លោក Sanz ជាអ្នកដែលបើកផ្លូវទិញយក Roberto Carlos, Clarence Seedorf និង Davor Suker ទៅចូលរួមក្លិប Real Madrid នៅពេលលោកធ្វើជាប្រធាន៕
© រក្សាសិទ្ធិដោយ thmeythmey.com