ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«​សត្វ​ដំរី​»​ច្នៃ​ពី​រណារយន្ត​តាំងនៅ​ក្រុង​សែន​មនោ​រម្យ តំណាង​ឲ្យ​ការបញ្ឈប់​កាប់បំផ្លាញ​ព្រៃឈើ​
22, Mar 2020 , 2:27 pm        
រូបភាព
ដោយ:
មណ្ឌលគិរី​៖ រូបសំណាក​សត្វ​ដំរី​មួយ មាន​កម្ពស់​២.៨០​ម៉ែត្រ មាន​បណ្ដោយ​ប្រវែង​៣.១០​ម៉ែត្រ និង​ទទឹង​ជិត​១​ម៉ែត្រ ច្នៃ​ពី​រណារយន្ត​និង​គ្រឿង​ម៉ូតូ​ចំនួន​៣០០ ដែល​អាជ្ញាធរ​ប្រមូលបាន​ពីបទ​ល្មើ​សធន​ជាតិ​ធម្មជាតិ ត្រូវ​បានដាក់​តាំងនៅ​សួនឧទ្យាន​សែន​មនោ​រម្យ ក្នុង​ខេត្តមណ្ឌលគិរី ។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ធ្លាប់បាន​ឲ្យ​ដឹងថា រូបសំណាក​សត្វ​ដំរី​នេះ ជា​គម្រោង​សាងសង់ឡើង​ដោយ​ជាង​នៅ​ខេត្តកំពង់ស្ពឺ ដែល​ចំណាយពេល​សាងសង់​៧​ខែ និង​មានការ​ចូលរួម​ឧបត្ថម្ភ​ថវិកា​ពី​សប្បុរសជន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។​



​ការតាំង​បង្ហាញ​រូបសំណាក​សត្វ​ដំរី​នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​នៃ​ខេត្តមណ្ឌលគិរី នេះ លោក នេត្រ ភក្ត្រា ក៏​ធ្លាប់បាន​បញ្ជាក់ថា ក្រសួង​មាន​គោលបំណង​ចង់​ឲ្យ​សាធារណជន​អាច​ទស្សនា​សត្វ​ដំរី ច្នៃ​ពី​រណារយន្ត និង​គ្រឿង​ម៉ូតូ ដែល​សមត្ថកិច្ច​ជំនាញ​ដកហូត​បាន​ពី​បណ្តា​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ទាំង​៥​តំបន់ ក្នុង​ខេត្តមណ្ឌលគិរី​។ ក្រសួង ចង់​ឲ្យ​ពលរដ្ឋ​កុំ​ប្រើប្រាស់​រណារយន្ត ដែលជា​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស និង​កាប់​រុករាន​ដីព្រៃ ដែល​នាំ​ឲ្យ​បំផ្លាញ​ធនធានធម្មជាតិ ហើយ​ងាក​មក​អភិរក្ស​សត្វ​ដំរី ដើម្បី​បង្កើន​ប្រាក់ចំណូល​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរី​៕

អត្ថបទទាក់ទង


សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៃ​រូបសំណាក​សត្វ​ដំរី ដែល​ឆ្នាំ​ពី​រណារយន្ត​និង​គ្រឿង​ម៉ូតូ ដូចតទៅ​៖



























© រក្សាសិទ្ធិដោយ thmeythmey.com