ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវតី លាំ ស៊ីនួន ប្រធានគម្រោងអប់រំសិស្សជនបទឱ្យយល់ពីសុខភាពស្ដ្រី
× សៀមរាប៖ យុវតី លាំ ស៊ីនួន បច្ចុប្បន្នគឺជាប្រធានគម្រោង Project G។ គម្រោងនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្មេងស្រីនៅតាមជនបទ និងតាមអង្គការមួយចំនួនក្នុងក្រុងសៀមរាប ដោយបានអប់រំក្មេងស្រីឱ្យយល់ពីបញ្ហាសុខភាពស្ដ្រី។ ដ្បិតថា ជាមនុស្សស្រី និងមានអាយុតិច តែ ស៊ីនួន មិនមានភាពខ្មាសអៀនទេក្នុងការអប់រំសិស្សស្រីជាច្រើនឱ្យយល់ពីបញ្ហាសុខភាពបន្តពូជ និងបញ្ហាការមករដូវ។ ផ្ទុយទៅវិញ ស៊ីនួន រីករាយជាមួយនឹងការងារស្ម័គ្រចិត្ត ព្រោះបានឱ្យក្មេងស្រីជាច្រើនយល់ពីបញ្ហាសុខភាពខ្លួន និងចេះអនាម័យខ្លួនឯង។ តាមរយៈគម្រោង G ដែលអនុវត្តន៍ដោយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ធ្វើឱ្យអត្រាឈប់រៀនរបស់សិស្សស្រីនៅតាមជនបទមានការធ្លាក់ចុះ ព្រោះតាមការសិក្សាកន្លងមក សិស្សស្រីក្រោយពីមានរដូវហើយ ពួកគេមានការខ្មាសអៀន និងឈានដល់ការឈប់រៀនជាដើម៕
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ជាមួយយុវតី លាំ ស៊ីនួន ដែលនឹងលម្អិតជូនអ្នកស្ដាប់ដូចតទៅ
Tag:
សុខភាព
អប់រំ
ស្ដ្រី
© រក្សាសិទ្ធិដោយ thmeythmey.com