ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកយាយ អឿម ករ វ័យ៧៣ឆ្នាំ នៅត្បាញកន្ទេលផ្អាវដែលជារបរប្រពៃណីរបស់អ្នកភូមិ
× សៀមរាប៖ លោកយាយ អឿម ករ ជាចាស់ទុំមួយរូបរស់នៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ សព្វថ្ងៃលោកយាយប្រកបរបរត្បាញកន្ទេលផ្អាវ ជាការងារដែលលោកយាយធ្លាប់ធ្វើតាំងពីអាយុ៧ឆ្នាំមក។ ការត្បាញកន្ទេលផ្អាវ ជារបរស្នួលសម្រាប់ចាស់ៗនៅភូមិតាប្រុក ដែលអ្នកភូមិនៅទីនេះមានទំនៀមធ្វើតាំងពីបុរាណមក។
ព័ត៌មានលម្អិត សូមស្ដាប់សម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោកយាយ អឿម ករ នៅផ្ទះលោកយាយដូចតទៅ
ដ្បិតថាមានវ័យចំណាស់ក៏ពិតមែន តែលោកយាយ អឿម ករ នៅមានសុខភាពរឹងមាំ និងអាចចំណាយពេលដ៏អត់ធ្មត់ អង្គុយត្បាញកន្ទេលផ្អាវ។ លោកយាយ ត្រូវចំណាយពេលយ៉ាងហោចណាស់មួយខែក្នុងការត្បាញកន្ទេលមួយ ឬលឿនជាងនេះតាមទំហំតូចធំ។ ក្នុងកន្ទេលមួយលោកយាយអាចលក់បានចាប់ពីតម្លៃជិត១០ម៉ឺន ទៅជាង១០ម៉ឺនរៀល។ សព្វថ្ងៃអ្នកភូមិតាប្រុក នៅមានតែចាស់ៗប៉ុណ្ណោះដែលប្រកបរបរនេះ ដោយឡែកក្មេងៗពួកគេច្រើនចេញទៅធ្វើការនៅទីក្រុងសៀមរាប៕
Tag:
កន្ទេលផ្អាវ
ភូមិតាប្រក់
លាងដៃ
© រក្សាសិទ្ធិដោយ thmeythmey.com