អត្ថបទពាណិជ្ជកម្ម
តំណាងស្រាបៀរ កម្ពុជា ពេញចិត្តចំពោះការរួមចំណែក៥០ម៉ឺនដុល្លាររបស់ ជីប ម៉ុង ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩
× ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង ពេញចិត្ត និងគាំទ្រចំពោះការរួមចំណែកជាថវិកា ៥០ម៉ឺនដុល្លារ របស់ ជីប ម៉ុង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងនៃជំងឺកូវីដ ១៩។
នាយិកាទីផ្សារនៃក្រុមហ៊ុនផលិត ស្រាបៀរ កម្ពុជា លោកស្រី គង់ កុសល ថ្លែងថា៖ «ក្រុមហ៊ុនផលិត ស្រាបៀរ កម្ពុជា តែងមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម។ ការបរិច្ចាគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩នេះ ធ្វើឲ្យយើងមានមោទកភាព និងគាំទ្រពេញទំហឹង។ យើងរំពឹងថា ការចូលរួមវិភាគទាននេះ ផ្តល់ផលវិជ្ជមានចំពោះស្ថានការណ៍បច្ចុប្បន្ន»។
លោកស្រី ក៏សំណូមពរប្រជាពលរដ្ឋកម្ពុជា និងក្រសួងពាក់ព័ន្ធទាំងអស់ ជួយលើកទឹកចិត្តគ្នាទៅវិញទៅមក និងត្រូវមានជំនឿចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង របស់ភាគីពាក់ព័ន្ធគ្រប់ផ្នែក និងចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការចម្លងជមងឺកូវីដ ១៩នេះ តាមគ្រប់រូបភាព ដែលក្រសួងស្ថាប័នមានសមត្ថកិច្ចបានណែនាំយ៉ាងខ្ជាប់ខ្ជួន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com