ក្រុមហ៊ុន Smart Axiata ចូលរួម​លើកទឹកចិត្ត​ដល់​ការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ដើម្បី​រក្សា​សុវត្ថិភាពជាមួយនឹង​ការផ្តល់ជូន​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ​បន្ថែមទៀត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata ចូលរួម​លើកទឹកចិត្ត​ដល់​ការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ដើម្បី​រក្សា​សុវត្ថិភាពជាមួយនឹង​ការផ្តល់ជូន​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ​បន្ថែមទៀត
23, Mar 2020 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​ណែនាំ​ឲ្យ​អតិថិជន​ទាំងអស់​ប្រើ​ជម្រើស​សេវា​បម្រើ​ផ្ទាល់ខ្លួន និង​កម្មវិធី​ឌីជីថល​ច្រើនឡើង
 
​ភ្នំពេញ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០៖ ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នាពេល​ថ្មីៗ​នេះប្រជាជន​កម្ពុជា​ជាច្រើន កំពុង​រក្សា​ការ​នៅតែ​ក្នុងផ្ទះ និង​ដាក់​កម្រិត​រាល់​សកម្មភាប​សង្គម​ផ្សេងៗ​ស្របទៅតាម​ការណែនាំរ​បស់​រដ្ឋាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO)​។ ស្រប​ពេលដែល​អង្គភាព​ជាច្រើន​ចាប់ផ្តើម  អនុវត្ត​គោលការណ៍​ធ្វើការ​នៅផ្ទះ ហើយ​ស្ថាប័ន​អប់រំ​នានា ចាប់ផ្តើម​ផ្តល់​ការសិក្សា​តាម​អន​ឡាន ក្រុមហ៊ុន Smart Axiata (​ស្មា​ត អា​ស្យា​តា​) កំពុងតែ​ដើរតួនាទី​ដ៏​សកម្ម​មួយ​ក្នុងការ​លើកទឹកចិត្ត​ចំពោះ​ការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ដើម្បី​រក្សា​សុវត្ថិភាព និង​គាំទ្រ​អតិថិជន​ទាំងអស់ ដែល​ត្រូវ​ការរក្សា​ការភ្ជាប់​ជាមួយនឹង​បណ្តាញ​អ៊ីនធឺណិត​តាម​ទូរស័ព្ទ ឲ្យ​បាន​កាន់តែ​យូរ ដោយ​កាត់បន្ថយ​ការរំខាន​របស់​សេវាកម្ម​ឲ្យ​បាន​ទាប​បំផុត និង​ផ្តល់​ភាពងាយស្រួល​ជាពិសេស​ក្នុងដំណាក់កាល​ដ៏​លំបាក​មួយ​នេះ​។ 
 
​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ «​មនុស្ស​ជាច្រើន កំពុងតែ​ខិតខំ​ព្យាយាម​ដោះស្រាយ ជាមួយនឹង​វិបត្តិ​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍ ដែលមាន​ការទទួលខុសត្រូវ​មួយ យើង​យល់​យ៉ាងច្បាស់​ពី​តម្រូវការ​របស់​អតិថិជន​យើង ក្នុងការ​រក្សា​ការភ្ជាប់​ទំនាក់ទំនង ហើយ​យើង​បាន​ត្រៀមខ្លួន​ជាពិសេស លើ​ការងារ​របស់​យើង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការកើនឡើង​ដ៏​ខ្ពស់​នេះ ក៏ដូចជា​ការផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការប្រើប្រាស់​។ ក្នុងដំណាក់កាល​នេះ យើង​ទទួលស្គាល់ថា ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែច្រើន កំពុងតែ​ចាប់​ផ្តើមធ្វើ​ឲ្យ​ខ្លួនឯង​ឲ្យ​ឃ្លាតឆ្ងាយ​ពីគ្នា និង​រក្សា​ការ​នៅតែ​ក្នុងផ្ទះ ដើម្បី​រក្សា​សុវត្ថិភាព​។ ហេតុនេះ យើង​បាន​សម្រេចចិត្ត​ក្នុង​ការផ្តល់​ទិន្នន័យ​អ៊ីនធឺណិត​បន្ថែមទៀត ដល់​រាល់​អតិថិជន​របស់​យើង​ទាំងអស់​»​។ 
 
​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ អតិថិជន​របស់​ក្រុមហ៊ុន Smart នឹង​ទទួលបាន អត្ថប្រយោជន៍​ដូចតទៅ​នេះ​៖ 
 
•​ ​អតិថិជន​ដែល​បង់ប្រាក់​ជាមុន​របស់ Smart៖
o​ ​ទទួលបាន​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ ចំនួន 1GB រាល់​ការបញ្ចូល​ប្រាក់​ចាប់ពី ១​ដុល្លារ រហូតដល់​១,២៤​ដុល្លារ (​មាន​សុពលភាព ៣​ថ្ងៃ​) ។​
o​ ​ទទួលបាន​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ​ចំនួន 2GB រាល់​ការបញ្ចូល​ប្រាក់​ចាប់ពី ១,២៥​ដុល្លារ រហូតដល់ ៤,៩៩​ដុល្លារ (​មាន​សុពលភាព ៧​ថ្ងៃ​)​។ 
o​ ​ទទួលបាន​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ ចំនួន 5GB រាល់​ការបញ្ចូល​ប្រាក់​ចាប់ពី ៥​ដុល្លារ រហូតដល់ ៩,៩៩​ដុល្លារ (​មាន​សុពលភាព ១៤​ថ្ងៃ​)​។ 
o​ ​ទទួលបាន​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ ចំនួន 10GB រាល់​ការបញ្ចូល​ប្រាក់​ចាប់ពី ១០​ដុល្លារ ឬ​ច្រើនជាង​នេះ (​មាន សុពលភាព​៣០​ថ្ងៃ​)​។ 
•​ ​អតិថិជន Smart @Home នឹង​ទទួលបាន​ការប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត រហូតដល់​ទំហំ 2000GB ។​
•​ ​អតិថិជន Smart Enterprise នឹង​ទទួលបាន​ទិន្នន័យ​បន្ថែម​រហូតដល់ 10GB ក្នុង​១​ខែ​ដោយ​ឥត​គិត​ប្រាក់ នៅ​ខែ   មីនា និង​មេសា ។​
 
​លោក Stjepan Udovicic នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹងថា​៖ «​ស្របពេល​ដែល​យើង​បន្ត​ស្វែងរក​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​កាន់តែ​ល្អប្រសើរ អំឡុងពេល​ដំណាក់កាល​ដ៏​លំបាក​នេះ យើង​លើកទឹកចិត្ត​ឲ្យ​អតិថិជន​របស់​យើង​ទាំងអស់ ឲ្យ​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ ប្រកបដោយ​ការទទួលខុសត្រូវ ហេតុនេះ ប្រព័ន្ធ​បណ្តាញ នឹងត្រូវ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​។ យើង​ក៏​ចូលរួម​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង ដល់​អតិថិជន​ទាំងអស់​ផងដែរ ឲ្យ​ប្រើប្រាស់​កម្ម​វី​ធី​ឌីជីថល​របស់​យើង និង​ជម្រើស​សេវា​បម្រើ​ផ្ទាល់ខ្លួន ដូចជា​កម្មវិធី SmartNas ការបញ្ចូល​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កម្មវិធី​ជជែក​ផ្ទាល់​តាម​អ៊ីនធឺណិត និង​លេខ​ទូរស័ព្ទ​បម្រើសេវា​អតិថិជន (888) ធ្វើជា​ជម្រើស​ជាជាង ការបម្រើ​អតិថិជន​ផ្ទាល់​មុខ​»​។​
 
​ដើម្បី​ធ្វើ​ឲ្យ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ លើ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​មាន​កម្រិត​ទាប​បំផុត ក្រុមហ៊ុន Smart បានចាប់ផ្តើម​ដំណើការ នូវ​ផែនការ​គ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន​ទូទាំង​ក្រុមហ៊ុន ដែល​គ្រប់គ្រង​លើ​វិធានការ​នានា​នៅ Smart Shop ទូទាំងប្រទេស និង​សម្រាប់​ឲ្យ​និយោជិត​ទាំងអស់ នៅ​ស្នាក់ការ​កណ្តាល​របស់ខ្លួន ក៏ដូចជា​ការិយាល័យ​ផ្សេងទៀត អនុវត្តតាម​។ វិធានការ​ទាំងនោះ​រាប់បញ្ចូល​ទាំង​ការត្រួតពិនិត្យ​កម្តៅ​ក្នុង​ខ្លួន ដែល​តម្រូវ​ដោយ​ច្បាប់ និង​ការ​អនាម័យ​ដៃ អនុវត្ត​វិធានការ​រ​សម្អាត​កាន់តែ​ល្អប្រសើរ​ជាង​មុន តម្រូវ​ឲ្យ​រាល់​បុគ្គលិក​ជួរមុខ​ទាំងអស់ ដែល​ជួប​ជាមួយនឹង​អតិថិជន​ផ្ទាល់ ត្រូវ​ពាក់​ម៉ាស ធ្វើការ​ពី​ផ្ទះ​ប្រសិនបើ​មិនចាំបាច់ ពន្យារពេល​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​របស់​ក្រុមហ៊ុន ក៏ដូចជា​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ចប្រជុំ​តាម​អន​ឡាញ ជាមួយនឹង​អង្គភាព​ខាងក្រៅ​។​
 
​លោក Thomas មានប្រសាសន៍​បញ្ចប់​ថា​៖ «​យើង​បាន​សម្រេចចិត្ត​ក្នុងការ​ប្រតិបត្តិ​ជំហាន​ដ៏​ចាំបាច់​នានា ដើម្បី​ធានា​ឲ្យ​បាន​នូវ​ផាសុកភាព​របស់​បុគ្គលិក ដៃគូ និង​អតិថិជន​របស់​យើង​។ វិធានការ​ការពារ និង​អនាម័យ ត្រូវបាន​រឹតបន្តឹង​ជាង​មុន ស្របពេល​ដែល​យើង​បន្ត​ត្រួតពិនិត្យ​លើ​ស្ថានភាព​នេះ​ជានិច្ច​។ ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ ដើម្បី​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ជួរមុខ​ទាំងអស់​របស់​យើង ភ្នាក់ងារ​បម្រើសេវា​អ​ថិ​ជន បុគ្គលិក​ផ្នែក​ប្រតិបត្តិ និង​ក្រុមហ៊ុន​ទទួល​គម្រោង​បន្ត​ទាំងអស់ សម្រាប់​ការខិតខំ​ធ្វើការ​ដោយ​មិន​គិតពី​ភាព​នឿយហត់ ដើម្បី​រក្សា​ធ្វើ​ឲ្យ​សេវា​ដ៏​សំខាន់​របស់​យើង​បន្ត​ដំណើរការ​សម្រាប់​រា​ល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​»​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​រក្សា​ការតាមដាន​លើ​ទំព័រ Facebook ផ្លូវការ​របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​
 
​អំពី​ក្រុមហ៊ុន Smart 
 
​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ ឈ្មោះថា  “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ ក្នុង​ទ្វីបអាស៊ី​។​
 
​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់ ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់ ដែល​បានដាក់​ឲ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+​ជាមួយ HD Voice (VoLTE) និង 4.5G​ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រូ​ម​មាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើន​ជា​១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់ ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង​៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​
 
​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា SmartLuy សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និង​សេវា SmartNas ។ ក្រុមហ៊ុន Smart មាន​ទស្សនវិស័យ​ក្លាយជា​ក្រុមហ៊ុន «​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​» នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​
 
​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត សរុប​ប្រមាណ​ជាង ១,០០០ (​មួយ​ពាន់​)​នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស ដែល​កំពុង​ខិតខំ​ប្រឹងប្រែង ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។ 
Smart ជីវិត​រស់​រវើក​!​
 
​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com