អត្ថបទពាណិជ្ជកម្ម
បន្ទះ​ផា​នែ​ល ឬ ស​ង្ក័​សី​ស្នោរ (​ដំបូល , ជញ្ជាំង​, ពិ​ដាន​) របស់​ក្រុមហ៊ុន SY Industry មាន​ច្រើន​ម៉ូដ ច្រើន​កម្រាស់ ច្រើន​ពណ៌ តម្លៃ​សមរម្យ និង​គុណប្រយោជន៍​ជាច្រើន​​​​
23, Mar 2020 , 2:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន SY industry ជា​បុត្រ​សម្ព​ន្ធ័​របស់​ក្រុមហ៊ុនមេ SY Group នៅ​កូរ៉េខាងត្បូង ដែលជា​ក្រុមហ៊ុន​មាន​ជំនាញ​ខាង​ផលិត​សម្ភារ​សំណង់​ដ៏​សម្បូរបែប មាន​អាយុកាល​៤០​ឆ្នាំ នៅ​កូរ៉េ​។

សម្ភារ​សំណង់​របស់​ក្រុមហ៊ុន សុទ្ធតែ​ត្រូវបាន​ផលិតឡើង តាម​ស្តង់ដារ​គុណភាព ISO 9001-2015 មកពី​ប្រទេស​កូរ៉េ ជាមួយនឹង​ការនាំ​ចូល​វត្ថុធាតុដើម​មកពី​បរទេស យកមក​កែច្នៃ​ជា​សម្ភារ​សំណង់​ផ្សេងៗ ដូច​ជាការ​ជ្រលក់​ពណ៌​ស័ង្កសី ការធ្វើ​ស័ង្កសី​ស្នោ ស័ង្កសី​អេ​ប៉ុង ទ្វារ​ការពារ​ភ្លើង ប​ង្អូ​ច PVC ផ្ទះ​រី​សត​លំហែ ផ្ទះ​កុងតឺន័រ និង​មាន​សម្ភារ​សំណង់​ជាច្រើន​ប្រភេទ​ទៀត ជាមួយនឹង​ការលក់​ជូន​អតិថិជន​ក្នុង​តម្លៃថោក​សមរម្យ​។​
 
​បន្ទះ​ផា​នែ​ល Sandwich Panel (​ដំបូល និង​ជញ្ជាំង​) របស់​ក្រុមហ៊ុន SY Industry គឺ​ផលិតផល​មួយ ដែល​កំពុង​ទទួលបាន​ពេញនិយម​យ៉ាងខ្លាំង ក្នុងចំណោម​ផលិតផល​សំណង់​ជាច្រើន​របស់​ក្រុមហ៊ុន SY Industry​។ ក្រៅតែពី​មានតម្លៃ​សមរម្យ​ហើយ បន្ទះ​ផា​នែ​ល Sandwich Panel មាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​អាចជួយ​កាត់បន្ថយ​កម្ដៅ​, មិនលឺ​សំលេង​រំខាន​, សន្សំសំចៃ អគ្គិសនី​, ជាប់​ធន់​បានយូរ​, អាច​ប្រើ​បានជា​ដំបូល ,​ជញ្ជាំង ,​ពិ​ដាន អាគារ ឃ្លាំង ឬ​អាច​ច្នៃ​ជា​ផ្ទះ​លំហែរ ផ្ទះ​កុងតឺន័រ តូប​លក់​កាហ្វេ​ចល័ត តាម​ការចង់បាន​រប​ស់​អតិថិជន​។​

ការសាងសង់​ជាមួយ​បន្ទះ​ផា​នែ​ល Sandwich Panel ក៏​កាន់តែ​ចំណេញ​ពេល​, កាត់បន្ថយ​សំឡេង​រំខាន​ផ្សេងៗ ពិសេស​ទៀត​នោះ ការរុះរើ ផ្លាស់ប្តូរ​ទីតាំង​របស់លោក​អ្នក ទៅ​ទីណា​ក៏បាន ជាមួយនឹង ទំងន់​ស្រាល អាច​ចល័ត​បាន​ស្រួល​។​
 
​បន្ទះ​ផា​នែ​ល Sandwich Panel (​ដំបូល និង​ជញ្ជាំង​) របស់​ក្រុមហ៊ុន SY Industry មាន​ច្រើន​ម៉ូដ ច្រើន​កម្រាស់ ច្រើន​ពណ៌ សម្រាប់​ឲ្យ​លោកអ្នក​ជ្រើសរើស​។ លោកអ្នក​អាច​រក​ជាវ បន្ទះ​ផា​នែ​ល Sandwich Panel បាន​នៅ​ទីតាំង​របស់​ក្រុមហ៊ុន ដែលមាន​អាសយដ្ឋាន​នៅ ផ្លូវ​ទំនប់​កប់​ស្រូវ​, សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ខាងជើង សាលា​កូរ៉េ ៤០០​ម៉ែត្រ​។ ទំនាក់ទំនង​លេខ​ទូរ​សព្ទ 023 900 730 / 098-012 555 985 / 086 34 34 97 ឬ 098 934 902៕


























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com