អត្ថបទពាណិជ្ជកម្ម
បន្ទះផានែល ឬ សង្ក័សីស្នោរ (ដំបូល , ជញ្ជាំង, ពិដាន) របស់ក្រុមហ៊ុន SY Industry មានច្រើនម៉ូដ ច្រើនកម្រាស់ ច្រើនពណ៌ តម្លៃសមរម្យ និងគុណប្រយោជន៍ជាច្រើន
× ក្រុមហ៊ុន SY industry ជាបុត្រសម្ពន្ធ័របស់ក្រុមហ៊ុនមេ SY Group នៅកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនមានជំនាញខាងផលិតសម្ភារសំណង់ដ៏សម្បូរបែប មានអាយុកាល៤០ឆ្នាំ នៅកូរ៉េ។
សម្ភារសំណង់របស់ក្រុមហ៊ុន សុទ្ធតែត្រូវបានផលិតឡើង តាមស្តង់ដារគុណភាព ISO 9001-2015 មកពីប្រទេសកូរ៉េ ជាមួយនឹងការនាំចូលវត្ថុធាតុដើមមកពីបរទេស យកមកកែច្នៃជាសម្ភារសំណង់ផ្សេងៗ ដូចជាការជ្រលក់ពណ៌ស័ង្កសី ការធ្វើស័ង្កសីស្នោ ស័ង្កសីអេប៉ុង ទ្វារការពារភ្លើង បង្អូច PVC ផ្ទះរីសតលំហែ ផ្ទះកុងតឺន័រ និងមានសម្ភារសំណង់ជាច្រើនប្រភេទទៀត ជាមួយនឹងការលក់ជូនអតិថិជនក្នុងតម្លៃថោកសមរម្យ។
បន្ទះផានែល Sandwich Panel (ដំបូល និងជញ្ជាំង) របស់ក្រុមហ៊ុន SY Industry គឺផលិតផលមួយ ដែលកំពុងទទួលបានពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមផលិតផលសំណង់ជាច្រើនរបស់ក្រុមហ៊ុន SY Industry។ ក្រៅតែពីមានតម្លៃសមរម្យហើយ បន្ទះផានែល Sandwich Panel មានអត្ថប្រយោជន៍ជាច្រើន ដូចជាអាចជួយកាត់បន្ថយកម្ដៅ, មិនលឺសំលេងរំខាន, សន្សំសំចៃ អគ្គិសនី, ជាប់ធន់បានយូរ, អាចប្រើបានជាដំបូល ,ជញ្ជាំង ,ពិដាន អាគារ ឃ្លាំង ឬអាចច្នៃជាផ្ទះលំហែរ ផ្ទះកុងតឺន័រ តូបលក់កាហ្វេចល័ត តាមការចង់បានរបស់អតិថិជន។
ការសាងសង់ជាមួយបន្ទះផានែល Sandwich Panel ក៏កាន់តែចំណេញពេល, កាត់បន្ថយសំឡេងរំខានផ្សេងៗ ពិសេសទៀតនោះ ការរុះរើ ផ្លាស់ប្តូរទីតាំងរបស់លោកអ្នក ទៅទីណាក៏បាន ជាមួយនឹង ទំងន់ស្រាល អាចចល័តបានស្រួល។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com