ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំផ្សះធម្មជាតិទាំងនេះត្រូវតែមានក្នុងផ្ទះបាយអ្នកជានិច្ច
× ខណៈពេលដែលកំពុងតែមានការផ្ទុះវីរុសកូវីដ១៩ រាលដាលពេញពិភពលោកបែបនេះ វាពិតជារឿងសំខាន់ណាស់ដែលអ្នកត្រូវថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អ។ អ្វីដែលសំខាន់ខ្លាំងនោះគឺត្រូវបង្កើនមុខងារប្រព័ន្ធភាពស៊ាំជាមួយនឹងការថែរក្សាអនាម័យ និងធ្វើទៅតាមការណែនាំពីគ្រូពេទ្យជានិច្ច។
ខណៈពេលដែលវីរុសកូវីដ១៩ មិនមែនជាបាក់តេរី តែការសាកល្បង និងធ្វើតេស្តអាហារថ្នាំផ្សះធម្មជាតិខាងក្រោមនេះអាចជួយថែរក្សាអ្នក និងក្រុមគ្រួសារកាន់តែមានសុវត្ថិភាពបាន៖
ទឹកឃ្មុំ
ទឹកឃ្មុំគឺជាអាហារប្រឆាំងនឹងបាក់តេរីដ៏ល្អ។ ធាតុផ្សំដ៏សំខាន់ក្នុងទឹកឃ្មុំគឺ Peroxide ដែលមានសមត្ថភាពសម្លាប់បាក់តេរី។ វាក៏ត្រូវបានគេស្គាល់ថា ជួយឲ្យរបួសឆាប់ជាដែរនៅពេលយកវាទៅលាបលើរបួស។
ខ្ញី
ខ្ញីត្រូវបានគេដឹងថាអាចជួយព្យាបាលជំងឺផ្តាសាយបាន។ វាក៏ជួយប្រឆាំងនឹងការចង្អោ និងការក្អកផងដែរ។ វាជាប្រភេទថ្នាំផ្សះបែបធម្មជាតិ។ អ្នកអាចដាក់វាបន្ថែមទៅក្នុងតែ និងភេសជ្ជៈក្រឡុក ឬអាចកាត់មួយដុំដាក់ក្នុងអាហារទទួលទានក៏បានដែរ។
សម្បកឈើអ៊ែម
សម្បកឈើអ៊ែមត្រូវបានគេដឹងថាអាចទប់ស្កាត់ការបង្ករោគដោយមេរោគផ្សិតបាន ហើយវាក៏ជារបស់ដ៏ល្អបំផុតដែលអាចដាក់ធ្វើតេស្តញ៉ាំបានដែរ។
វីតាមីន C
វីតាមីន C គឺជាអាហារដ៏ល្អបំផុតក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ អ្នកក៏អាចញ៉ាំផ្លែឈើសម្បូរវីតាមីន C ដែរដូចជា ផ្លែក្រូច និងម្នាស់ចំនួនពីរដងក្នុងមួយសប្តាហ៍។ ចំពោះទឹកផ្លែឈើទាំងនេះក៏ល្អចំពោះសុខភាពផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com