COVID-19
ជាតិ
សង្គមជាតិ
ក្រសួងអប់រំរៀបចំការប្រកួតបង្កើតApp សម្រាប់ផ្តល់ព័ត៌មានទាក់ទងនឹងCOVID-19
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតបង្កើតApp ក្នុងទូរសព្ទដៃ ដែលមានឈ្មោះថា Khmer Education Covid19 app។ក្រសួងអប់រំ រៀបចំការប្រកួតបង្កើតAppនេះក្នុងគោលបំណងឲ្យពលរដ្ឋអាចទទួលបានព័ត៌មានទូទៅពីការរាលដាលនៃកូវីដ-១៩ ស្ថានភាពសុខភាព ប្រវត្តិនៃការធ្វើដំណើរ និងការស្នើសុំជំនួយ។
ក្រសួងអប់រំបានប្រកាសទៅយុវជននិងនិស្សិតដែលមានគោលបំណងចង់ប្រកួតបង្កើតApp អាចសរសេរឯកសារទស្សនទានមួយដែលបង្ហាញពីគំនិតច្នៃប្រឌិតទៅលើមុខងារនិងតួនាទីរបស់App ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ត្រូវរៀបចំបទបង្ហាញ និងភាពច្បាស់លាស់នៃការបកស្រាយ។
បេក្ខជនអាចដាក់ពាក្យស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអ៊ីមែល
.kh ឲ្យត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ សម្រាប់ជ័យលាភី ដែលបានបង្កើតApp «Khmer Education Covid19»នឹងទទួលបានថវិកាពី២០លានរៀល ទៅ ៤០លានរៀល និងប័ណ្ណសរសើរមួយផងដែរពីក្រសួងអប់រំ។
បន្ទាប់ពីAppនេះអាចដំណើរការបាន ក្រសួងអប់រំនឹងឲ្យបុគ្គលិកអប់រំទាំងអស់ទាញយកapp នេះមកប្រើ ដើម្បីបានជាប្រយោជន៍ក្នុងការទទួលបានព័ត៌មានលម្អិតពីជំងឺកូវីដ-១៩។
គិតត្រឹមថ្ងៃទី២៣ ខែមីនានេះ កម្ពុជាមានករណីឆ្លង COVID-19 សរុប៨៤ករណី ដែលក្នុងនោះមានប្រុស៦៣នាក់ ស្រី២១នាក់។ ក្នុងចំណោមជនបរទេស បារាំងឆ្លងកូវីដ-១៩ដល់៣៣នាក់ ខ្មែរ៣៣នាក់ ម៉ាឡេស៊ី១២នាក់ អង់គ្លេស៣នាក់(មានស្ត្រីម្នាក់បានជាសះស្បើយ) កាណាដា១នាក់ បែលហ្ស៉ិក១នាក់ ចិន១នាក់(ជាសះស្បើយ)៕
Tag:
ក្រសួងអប់រំ
App
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com