COVID-19
ជាតិ
លោក ឃួង ស្រេង ស្នើឲ្យពលរដ្ឋមកពីបរទេស ជូនដំណឹងទៅរដ្ឋបាលខណ្ឌ ដើម្បីទប់ស្កាត់COVID-19
× ភ្នំពេញ៖ ពលរដ្ឋដែលមកពីបរទេស ជាពិសេសប្រទេសថៃ ត្រូវជូនដំណឹងដល់អាជ្ញាធរខណ្ឌទាំង១៤ នៅតាមមូលដ្ឋាននីមួយៗរបស់ពួកគេ ដើម្បីពិនិត្យតាមដានសុខភាព សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺCOVID-19។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពលរដ្ឋដែលមកពីបរទេសទាំងអស់ ត្រូវដាក់ខ្លួនឯងនៅដោយឡែករយៈពេល១៤ថ្ងៃ។ សម្រាប់ពលរដ្ឋ ដែលពិបាកក្នុងការអនុវត្តវិធានការនេះ ត្រូវផ្ដល់ដំណឹងទៅអាជ្ញាធរខណ្ឌ ឬមូលដ្ឋានដែលកំពុងរស់នៅ ដើម្បីជួយដោះស្រាយបញ្ហានេះ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២០ បានសង្កត់ធ្ងន់ថា បើមានករណីពលរដ្ឋក្អក ហើយឡើងកម្ដៅដល់៣៨អង្សា និងពិបាកដកដង្ហើម ដោយសង្ស័យថាមានផ្ទុកCOVID-19នោះ ត្រូវទាក់ទងអាជ្ញាធរ ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។ ចំណែកអាជ្ញាធរត្រូវរាយការណ៍បន្ទាន់ ដើម្បីចាត់វិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺCOVID-19។
សូមបញ្ជាក់ថា ករណី ឆ្លង COVID-19 នៅ កម្ពុជាឡើង ដល់ ៨៦នាក់ ហើយ ដោយគិតត្រឹមព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០។
លេខទំនាក់ទំនងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ៖
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
Tag:
Covid-19
ភ្នំពេញ
ពលករក្រៅប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com