ONE Championship
កីឡាជាតិ
ជាតិ
Angela Lee ទន្ទឹងរង់ចាំ​ការប្រកួត​ទល់ Denice Zamboanga
24, Mar 2020 , 9:19 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ក្នុង​រយៈពេល​១​ឆ្នាំនេះ Angela Lee ដែល​បាន​តតាំង​នឹង  Xiong Jing Nan ពីរដង មក​នោះ គ្រោង​ជួប​គូប្រជែង​ថ្មី​នាពេលខាងមុខ​។ តម្រុយ​នេះ​កើតឡើង បន្ទាប់ពី Denice Zamboanga ទទួល​ជ័យជម្នះ នៅក្នុង​កម្មវិធី ONE: KING OF THE JUNGLE កាល​ចុងខែ កុម្ភៈ ។


 
​ប្រធាន និង​ជានា​យក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានប្រកាស ភ្លាមៗ​ថា Zamboanga ត្រូវ​ដណ្ដើម​ខ្សែក្រវាត់ ONE Women’s Atomweight World Title ពី Angela Lee​។ កីឡាការិនី​វ័យ​២៣ ឆ្នាំ​មកពី​ហ្វីលីពីន​រូបនេះ​កើន​កំណត់ត្រា​ល្អឥតខ្ចោះ គឺ​ឈ្នះ ៧ លើក​មិនដែល​ចាញ់​សោះ រួមទាំង​ការ​ឈ្នះ​២​លើក​ជាប់​គ្នា​នៅ​សង្វៀន The Home Of Martial Arts​។ ជាមួយគ្នានេះ Lee បាន​ទទួលស្គាល់ថា Zamboanga ជា​គូប្រជែង​ដ៏​ស្រួច ស្រាល់​បំផុត​ម្នាក់​។ 

 
 
«​ខ្ញុំ​គិតថា Denice ជា​តារា​កំពុង​រះ​ដ៏​មាន​ទេពកោសល្យ​។ គេ​ជា​កីឡាការិនី​ប្រកួត​បានល្អ​បំផុត ក្នុង​ក្បាច់គុន​ចម្រុះ ។ ខ្ញុំ​រំភើប​ណាស់ដែ​លអាច​ជួប​រូបគេ​នៅ​សង្វៀន ONE​។ Denice នៅ​ក្មេង និង​ស្រេកឃ្លាន​នឹង​ជ័យជម្នះ​។ ខ្ញុំ​គិតថា​គេ​ជា​អ្នកជំនាញ​នៃ​ក្បាច់គុន​ចម្រុះ​ជំនាន់​ក្រោយ​។ ខ្ញុំ បានឃើញ​ការប្រកួត​របស់​លើក​មុនៗ ហើយ​គេ​មាន​បច្ចេកទេស​ល្អ​ណាស់​»​។  Lee ថ្លែង បែប នេះ​។ 
 
​ការបង្ហាញ​ខ្លួន​ដ៏​ល្អ​របស់ Zamboanga បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​សឹង​គ្រប់គ្នា បន្ទាប់ពី​ឈ្នះ ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ កីឡាការិនី​ជើង​ខ្លាំង​ជប៉ុន Mei “V.V.” Yamaguchi  ដែលជា កីឡា ការិនី ម្នាក់​ធ្វើ​ឲ្យ Lee មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​ការដណ្ដើម​ខ្សែក្រវាត់ World Championship ចន្លោះ​ពី​ឆ្នាំ ២០១៦ ដល់ ២០១៨​។ 
 
“The Menace” បាន​ផ្ដួល​កីឡាការិនី​ជំនាញ​ចំបាប់​ជប៉ុន ជាពិសេស​ក្បាច់​ចូលចាប់​ផ្ដួល​គូប្រកួត ឲ្យ​ដេក​លើ​ក្ដារ​រេញ​។ “Unstoppable” ក៏​មិនធម្មតា​ដែរ​មុនពេល​ឈ្នះ និង​ការពារ​ខ្សែក្រវាត់ បាន ជា​បន្តបន្ទាប់​។ បែបណា​ក្ដី Lee ទទួលស្គាល់ថា Denice ជា​គូប្រជែង​ដ៏​លំបាក​នាពេល ខាង មុខ​។ 


 
«​ខ្ញុំ​គិតថា Denice និង​គ្រូបង្វឹក​របស់គេ​ធ្វើការ​បានល្អ​ណាស់ ហើយ​មាន​ផែនការ​ល្អ នៅលើ សង្វៀន​ទៀតផង​។ គេ​អាច​អនុវត្តន៍​ការប្រកួត​បានល្អ នៅលើ​សង្វៀន​។ Denice ពិតជា គ្រោះ ថ្នាក់​ណាស់ ហើយ​ខ្ញុំ​មិនអាច​មើលងាយ​គេ​រូបគេ​បានទេ​»​។​
 
​បែបណា​ក្ដី​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នេះ​មិនទាន់​ត្រូវបាន​បង្ហាញថា​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ណា​នោះឡើយ  ប៉ុន្តែ​ទំនង​អាច​កើតឡើង​មុនពេល​ថ្ងៃទី​២៩ ខែឧសភា ខាងមុខ​។ ការប្រកួត​នោះ ទំនង​ត្រូវ​រៀបចំឡើង ប៉ុន្តែ មិនមាន​ទស្សនិកជន​ចូល​ទស្សនា នោះឡើយ ដោយសារ ការចូល រួម​ទប់ស្កាត់​ជំងឺ COVID-19 ។ 

 
 
​លើសពីនេះ “Unstoppable” មិនសូវ​ព្រួយបារម្ភ​ប៉ុន្មាន​ឡើយ​ដើម្បី​ការពារ​ខ្សែក្រវាត់ World Title ប៉ុន្តែ​អ្វីដែល​សំខាន់ Lee ទទូច​ឲ្យ​កីឡាករ​កីឡាការិនី និង​អ្នកគាំទ្រ​ថែ រក្សាខ្លួន​ឲ្យ​មាន សុវត្ថិភាព​។ 
 
​ម្ចាស់​ខ្សែក្រវាត់​ទទូច ONE Women’s Atomweight World Title ទទូច​បែបនេះ ៖«​ខ្ញុំ​ជឿជាក់ថា អ្នក​រាល់គ្នា​ថែ​សុខភាព​ឲ្យ​បានល្អ និង​ថែ​អនាម័យ​ជាប្រចាំ​នាពេលនេះ​។ ខ្ញុំ​សូម​បន់ ស្រន់ ឲ្យ​អ្នកមាន​ជំងឺ កូ​វីដ​-១៩ ឆាប់​ជាសះស្បើយ​»៕ 



© រក្សាសិទ្ធិដោយ thmeythmey.com