COVID-19
អន្តរជាតិ
COVID-19៖ ឡាវរកឃើញអ្នកឆ្លងពីរករណីដំបូង និងជាប្រទេសចុងក្រោយនៅអាស៊ីអាគ្នេយ៍
× ក្រសួងសុខាភិបាលឡាវ នាថ្ងៃទី២៤ ខែមីនា នេះ បានប្រកាសពីការរកឃើញមនុស្ស២នាក់ដំបូងដែលឆ្លង COVID-19។ ករណីនេះ មានន័យថា ប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ដែលឆ្លង COVID-19។
យោងតាមការផ្សាយរបស់ The Laotian Times ករណីទាំងពីរត្រូវបានតេស្តឃើញតាំងពីយប់ម៉ោង៩ ថ្ងៃទី២៣ ខែមីនា។ លោក Phouthone Muongpak អនុរដ្ឋមន្ត្រីសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺមានបុរសអាយុ២៨ឆ្នាំ ជាបុគ្គលិកសណ្ឋាគារមួយនៅវៀងចន្ទន៍ រីឯម្នាក់ទៀតជាស្ត្រីវ័យ៣៦ឆ្នាំ ដែលមានមុខងារជាមគ្គុទេសក៍ទេសចរណ៍។
© រក្សាសិទ្ធិដោយ thmeythmey.com