COVID-19
ជាតិ
អ្នក​បើកឡាន និង​អ្នកពាក់ព័ន្ធ​ជាមួយ​ក្រុម​ទេសចរ​បារាំ​ង ដែល​ឆ្លង​COVID-19​ជាច្រើន​នាក់ ត្រូវបាន​ធ្វើតេស្ត​
24, Mar 2020 , 4:13 pm        
រូបភាព
លោក ទៀ សីហា អភិបាលខេត្តសៀមរាប
លោក ទៀ សីហា អភិបាលខេត្តសៀមរាប
​សៀមរាប​៖ ជនជាតិ​បារាំង​ចំនួន​៣១​នាក់ ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩ នា​អំឡុង​ថ្ងៃទី​២១ និង​២២ ខែមីនា នៅ​ក្រុងព្រះសីហនុ​។ មុន​ទៅដល់​ក្រុងព្រះសីហនុ ទេសចរ​ជនជាតិ​បារាំង​ទាំងនោះ ក៏បាន​ស្នាក់នៅ​៤​ថ្ងៃ​ក្នុង​ខេត្តសៀមរាប​ផងដែរ​។ ភ្លាមៗ​ក្រោយ​តេស្ដ​វិជ្ជមាន​លើ​ជនជាតិ​បារាំង​ទាំងនោះ អាជ្ញាធរ​ខេត្តសៀមរាប​បាន​ប្រមូល​អ្នកពាក់ព័ន្ធ ដែលមាន​អ្នក​បើកឡាន អ្នកបើក​រ៉ឺម៉ក​កង់​បី និង​អ្នកធ្វើការ​នៅ​សណ្ឋាគារ មក​ពិនិត្យ​សុខភាព​។ មកដល់ពេលនេះ ពួកគេ​ទាំងនោះ​កំពុង​រង់ចាំ​លទ្ធផល ក្រោយ​សំណាក​ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ​។​


 
​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​២៤ មីនា​នេះ​ថា លោក​មិនអាច​បញ្ជាក់​ពី​ចំនួន​មនុស្ស​ដែល​ពាក់ព័ន្ធ​ពិតប្រាកដ​ទេ ព្រោះ​អំឡុងពេល​ស្នាក់នៅ​ខេត្តសៀមរាប ជនជាតិ​បារាំង​ទាំងនោះ​មិនមាន​រោគសញ្ញា និង​អាកា​រៈ​នៃ​អ្នកជំងឺ​កូ​វីដ​១៩​។ មកដល់ពេលនេះ មន្ទីរ​សុខាភិបាល​ខេត្ត សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ដុតដៃដុតជើង ស្វែងរក​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ច្រើន​នាក់ និង​កំពុង​ចាំមើល​លទ្ធផល​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​អភិបាលខេត្ត​សៀមរាប​។​
 
​សូម​ស្ដាប់​ការលើកឡើង​របស់លោក ទៀ សីហា ក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​សៀមរាប​ដូចតទៅ​៖


 

© រក្សាសិទ្ធិដោយ thmeythmey.com