COVID-19
ជាតិ
រដ្ឋាភិបាល រៀបចំបន្ទប់បានជាង៣ពាន់ហើយ ត្រៀមដាក់អ្នកជំងឺកូវីដ-១៩
× គិតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា រៀបចំបន្ទប់បានជាង៣ពាន់ហើយ សម្រាប់ដាក់អ្នកសង្ស័យនិងអ្នកជំងឺកូវីដ-១៩។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ព័ត៌មាននេះ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
បន្ទប់ជាង៣ពាន់នោះ គឺនៅតាមសណ្ឋាគារ សាសារៀន មជ្ឈមណ្ឌលអប់រំ និង ទីតាំងផ្សេងទៀត។ បន្ទប់ទាំងនោះ គឺជាការរៀបបន្ថែមទៅលើមន្ទីរពេទ្យដែលមានស្រាប់។
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញមនុស្ស៩៣នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មាន៦នាក់ បានជាសះស្បើយវិញ៕ © រក្សាសិទ្ធិដោយ thmeythmey.com