COVID-19
ជាតិ
COVID-19៖ បារាំង២នាក់នៅខេត្តព្រះសីហនុតេស្តវិជ្ជមាន ដែលនាំឲ្យចំនួនសរុបឡើងដល់​៩៣ករណី
25, Mar 2020 , 9:02 am        
រូបភាព
កម្ពុជា រកឃើញជនជាតិបារាំង២នាក់ទៀត នៅខេត្តព្រះសីហនុ ដែលឆ្លងកូវីដ-១៩ ធ្វើឲ្យកម្ពុជា មានអ្នកឆ្លងសរុប៩៣នាក់។ នេះបើតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទើបទទួល​បាន​របាយការណ៍ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ ជនជាតិបារាំងទាំងពីរនាក់នោះស្ថិតក្នុងចំណោមអ្នកទេសចរជាង៣០នាក់ដែលតេស្តឃើញវិជ្ជមានកូវីដ១៩ រួមទាំងមគ្គុទេសក៏ខ្មែរ២រូបផងដែរ។



គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ មីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ កូ​វីដ​-១៩ ចំនួន ៩១​នាក់ ក្នុងនោះ​មាននៅ​ព្រះសីហនុ ៣៦​ករណី (​បារាំង​៣៣ ខែ្មរ​២, ចិន​១) ភ្នំពេញ ១២​ករណី (​ខ្មែរ​៧, បារាំង​៣, បែលហ្ស៊ិក ១, កាណាដា​១), កំពង់ចាម​១៥​ករណី (​ម៉ាឡេស៊ី​៧, អង់គ្លេស​៣,​អាមេរិកាំង​២,​អង់គ្លេស​២, ខ្មែរ​១), បាត់ដំបង​៨​ករណី (​ខ្មែរ​៨), ត្បូងឃ្មុំ ៤ (​ខ្មែរ​៤), កែប ៤ (​ម៉ាឡេស៊ី​៣, ខ្មែរ​១), កំពង់ឆ្នាំង  ៣ (​ខ្មែរ​៣), បន្ទាយមានជ័យ ២​ករណី (​ខ្មែរ​២), ព្រះវិហារ ២​ករណី (​ខ្មែរ​២), កំពត ២​ករណី (​ម៉ាឡេស៊ី​២), សៀមរាប ២​ករណី (​ខ្មែរ​២),​កោះកុង​២​ករណី (​ខ្មែរ​២), កណ្តាល ១​ករណី (​ខ្មែរ​១)​។ អ្នកជាសះស្បើយសរុប​៦នាក់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com