ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ទឹក​អ្វីខ្លះ​ដែល ធ្វើ​ឲ្យ​អ្នក​ធាត់​?
25, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹក​ដែក​អ្នក​ផឹក​ប្រចាំថ្ងៃ​ត្រូវតែ​ប្រយ័ត្ន ព្រោះ​បើ​អ្នក​ផឹក​ខុស នោះ​វា​នឹង​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំងណាស់​។​ដូចនេះ​តើ​ទឹក​អ្វី​ទៅ​អី​ក៏​ពិសេស​ម្ល៉េះ​ដែល​អាចធ្វើ​ឲ្យ​អ្នក​ធាត់​បាន​ដោយ​មិនដឹង​ខ្លួន​?​



ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​។ 
 
•​ ​អ្នក​មិនត្រូវ​ផឹកទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​នោះទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំងណាស់ ដោយសារតែ​នៅក្នុង​ទឹក​ផ្លែឈើ​ទាំងនោះ​មាន​ជាតិ​ស្ករ​ខ្ពស់ជាង​ទឹកក្រូច ដូចនេះ​នៅពេលដែល​អ្នក​ផឹក​ច្រើន អ្នក​មិន​ត្រឹមតែ​មិនអាច​ស្គម​នោះទេ ថែមទាំង​អាចធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ទឹកនោម​ទៀតផង​។​
•​ ​ទឹកដោះគោ​ជូរ​ដែល​មិន​ស្រស់​ក៏​មិនអាច​ផឹក​ច្រើន​ដែរ ព្រោះ​វា​មាន​លាយ​ជាមួយ​សារធាតុ​ជាច្រើន​នៅក្នុង​នោះ បើ​អ្នក​ផឹក​ច្រើន វា​មិន​ត្រឹមតែ​អាចធ្វើ​ឲ្យ​អ្នក​ធាត់​នោះទេ ថែមទាំង​អាចធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ទៀតផង​។​
•​ ​អ្នក​មិនត្រូវ​យល់ថា​តែ​អាចធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន ហើយ​អ្នក​តែងតែ​ទិញ​តែ​ដែល​គេ​ច្រក​ជា​ដបៗ​មក​ផឹក​បានទេ ព្រោះតែ​ទាំងនោះ​សុទ្ធ​តែមាន​កាឡូរី​ខ្ពស់ និង​ជាតិ​ស្ករ​ច្រើន បើ​អ្នក​ផឹក​កាន់តែច្រើន នោះ​អត្រា​នៃ​ការ​ធាត់​របស់​អ្នកនឹង​កាន់តែ​ខ្ពស់​។​
•​ ​កាហ្វេ​ដែលមាន​ថែម​ទឹកដោះគោ និង​ស្ករ គឺជា​អាវុធ​ដែល​អាចធ្វើ​ឲ្យ​អ្នក​ធាត់​បាន​គ្រប់ពេល​នៅពេលដែល​អ្នក​ផឹក​ច្រើន ហើយ​ផឹក​រាល់ថ្ងៃ នោះ​យូរ​ទៅ​អ្នកនឹង​មើល​មិន​ស្គាល់​ថា​អ្នកជា​នរណា​ឡើយ​។​
•​ ​បើ​អ្នក​ចង់​ផឹកទឹក​ផ្លែឈើ អ្នក​គួរតែ​ផឹកទឹក​ផ្លែឈើ​ដែល​ស្រស់ ព្រោះ​វា​មិន​ត្រឹមតែ​អាចធ្វើ​ឲ្យ​អ្នក​ស្គម​បាន ថែមទាំង​អាចធ្វើ​ឲ្យ​អ្នកមាន​សុខ​ភាពល្អ​ទៀតផង​។​
•​ ​ទឹកដោះគោ​គុជ​ក៏​មិនត្រូវ​ផឹក​ច្រើន​ដែរ ព្រោះ​វា​ងាយ​នឹងធ្វើ​ឲ្យ​អ្នក​ធាត់​ដោយសារតែ​ស្ករ​នៅក្នុង​នោះ​ច្រើន ហើយ​ផឹក​ច្រើន វា​ក៏​អាច​ប៉ះពាល់​សុខភាព​អ្នក​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com