ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ទាំងនេះ នឹង​អាច​បំផ្លាញ​សុខភាព​អ្នក​បាន​
25, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​អាចធ្វើ​ឲ្យ​សុខភាព​អ្នក​ខូច​បាន​។


 
​តើ​មាន​អ្វី​ខ្លះទៅ​? 
 
1.​ ​អ្នក​មិនគួរ​ព្រោះតែ​មិន​ស្រេកទឹក ហើយ​មិន​ញ៉ាំ​ទឹក​ឡើយ ព្រោះ​នៅពេលដែល​រាងកាយ​អ្នក​ខ្វះ​ជាតិ​ទឹក នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្លើម និង​ក្រលៀន​អ្នក​បាន​។ ដូចនេះ មិន​ថា​អ្នក​ស្រេក ឬ​មិន​ស្រេកទឹក​ទេ អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទើប​អាច​ការពារ​ថ្លើម និង​ក្រលៀន​អ្នក​បាន​។​
2.​ ​អ្នក​មិនគួរ​អង្គុយ​នៅតែ​មួយកន្លែង ហើយ​មិន​ធ្វើ​ចលនា​អ្វី​ទេ ព្រោះ​បើ​អ្នក​អង្គុយ​ជាប់​តែមួយ​កន្លែង​យូរ នឹងធ្វើ​ឲ្យ​ប្រែជា​ធាត់ ថែមទាំង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្អឹងខ្នង​អ្នកផង​ដែរ​។ ជាពិសេស នឹង​អាចធ្វើ​ឲ្យ​អ្នក​កើត​ទឹកនោមផ្អែម ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង រួម​នឹង​សរសៃឈាម​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ងើប​ឡើងមក​ដើរ​ខ្លះ ដោយ​មិនគួរ​អង្គុយ​នៅតែ​មួយកន្លែង​នោះឡើយ ទើប​អាច​រក្សាបាន​សុខភាព​ល្អ​។​
3.​ ​អ្នក​មិនគួរ​ហាត់ប្រាណ​ដោយ​ប្រើ​ចលនា​ខ្លាំងៗ​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​សាច់ដុំ​អ្នក ព្រមទាំង​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​អ្នក​។ ដូចនេះ អ្នក​គួរតែ​ហាត់ប្រាណ​ដោយ​ដើរ​តាម​សួនច្បារ ហែល​ទឹក ព្រមទាំង​ហាត់​យ៉ូ​ហ្កា ទើប​ធ្វើ​ឲ្យ​សុខភាព​អ្នក​ល្អ​បាន​។​
4.​ ​អ្នក​មិនគួរ​តែងតែ​ខឹង មួល​ម៉ៅ ហើយ​ឆេវឆាវ​នោះទេ ព្រោះ​បើ​អ្នក​តែងតែ​មិន​សប្បាយចិត្ត នោះ​នឹង​បំផ្លាញ​ស្បែក​អ្នក​ភ្លាម ធ្វើ​ឲ្យ​ស្បែក​អ្នក​ឆាប់​ចាស់​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​សប្បាយ​ជានិច្ច ទើប​អាចធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​។​
5.​ ​អ្នក​គួរតែ​ដើរ​ឲ្យ​ត្រង់ មិនគួរ​ដើរ​ខ្នង​កោងៗ​នោះទេ ព្រោះ​ការដើរ​ខ្នង​កោង​យូរ នឹងធ្វើ​ឲ្យ​រាង​អ្នក​បាត់ មិន​ស្អាត​នោះឡើយ​។ ដូចនេះ អ្នក​គួរតែ​ដើរ​ឲ្យ​ត្រង់ ទើប​អ្នក​អាចមាន​រាង​ដែល​ស្អាត​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com