COVID-19
ជាតិ
នាយករដ្ឋមន្រ្តី ប្រកាសថា កម្ពុជា មិនបិទផ្សារឡើយ រូបពី Google ដែលបង្ហោះដោយ Kim hour
× សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលកម្ពុជា គ្មានផែនការបិទផ្សាយលក់ដូរ ភោជនីយដ្ឋាន ហាងកាហ្វេ និង រោងចក្រនោះទេ។
ប្រមុខរដ្ឋាភិបាល ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ ដែលស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ថា៖«អ្នកខ្លះ គេឲ្យយើងបិទផ្សារ បិទទាំងអស់។ បើបិទម្លឹងៗ តើយើងរស់របៀបម៉េច»។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល លើកឡើងថា រដ្ឋាភិបាល នៅតែប្រារព្ធពិធីចូលឆ្នាំថ្មីដដែល តែហាមការជួបជុំមនុស្សច្រើន។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«យល់ល្អ សប្បាយជាមួយគ្រួសារតាមផ្ទះរៀងខ្លួនទៅ»៕
© រក្សាសិទ្ធិដោយ thmeythmey.com