COVID-19
ជាតិ
កម្ពុជា​ពិនិត្យ​លទ្ធភាព​ដាក់​ប្រទេស «​ស្ថិតក្នុង​ភាពអាសន្ន​» បើ​ការទប់ស្កាត់​កូ​វីដ​១៩ គ្មាន​ប្រសិទ្ធភាព​
25, Mar 2020 , 10:56 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ឲ្យ​ក្រុមអ្នកច្បាប់ ពិនិត្យ​លទ្ធភាព​នៃ​ការប្រើ​មាត្រា​២២ (​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ សុំដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។


 
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួ​ពេទ្យ​ស្ម័គ្រចិត្ត​ជាង​៤០០​នាក់ ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើក​ពី​មាត្រា​២២ (​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ​ថា «​នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន​ក្រោយពី​បាន​មតិ​ឯកភាព​ពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា​»​។​

សំឡេង

 

លើកពីមាត្រា២២​(ថ្មី) នៃរដ្ឋធម្មនុញ្ញរួចហើយ ប្រមុខ​រដ្ឋាភិបាល ក៏ប្រកាសថា​៖«​ដូច្នេះ ខ្ញុំ​ ក៏​អាច​សុំ​ការឯកភាព​ពី​ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និង ​ស្នើសុំ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ដាក់​ប្រទេស​ក្នុង​គ្រា​មា​នស​អាសន្ន​»​។ 
 
​យ៉ាងណា ប្រមុខ​រដ្ឋាភិបាល អះអាងថា មិន​ចង់​ប្រើ​មាត្រា​២២​ (ថ្មី)  ​នេះឡើយ ប៉ុន្តែ បើ​ការអំពាវនាវ​របស់លោក ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ គ្មាន​ប្រសិទ្ធភាព លោក នឹង​ប្រើ​មាត្រា​នេះ​ជាចាំបាច់។ 

បច្ចុប្បន្ន កម្ពូជា រកឃើញមនុស្ស៩៣នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មាន៦នាក់ បានជាសះស្បើយវិញ៕ 
 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com