ខ្មែរ ប៊ែ​វើ​រី​ជី​ស បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា ៣០០០​កេស ជូន​ក្រសួង​សម្រាប់​យុទ្ធនាការ​ទប់ស្កាត់​កូ​វីដ​-១៩
អត្ថបទពាណិជ្ជកម្ម
ខ្មែរ ប៊ែ​វើ​រី​ជី​ស បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា ៣០០០​កេស ជូន​ក្រសួង​សម្រាប់​យុទ្ធនាការ​ទប់ស្កាត់​កូ​វីដ​-១៩
25, Mar 2020 , 4:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា ចំនួន​៣០០០​កេស ជូន​ក្រសួងសុខាភិបាល ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹង​ការ​ចម្លងជំងឺ​កូ​វីដ​-១៩​។ ពិធី​ប្រគល់​ទឹកបរិសុទ្ធ​កម្ពុជា ធ្វើឡើង​នៅ​ក្រសួងសុខាភិបាល នា​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​។​
 
​ការបរិច្ចាគ​នេះ គឺ​ដើម្បី​គាំទ្រ និង​ចូលរួម​លើកទឹកចិត្ត ដល់​បុគ្គលិក​សុខាភិបាល និង​វេជ្ជបណ្ឌិត​ទាំងអស់ ដែលជា​វិ​រៈ​បុរស ក្នុងការ​ព្យាបាល និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​។​
 
​កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន ជីប ម៉ុង ដែលជា​ក្រុមហ៊ុនមេ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បរិច្ចាគ​ថវិកា ៥០​ម៉ឺន​ដុល្លារ ជូន​រាជរដ្ឋាភិបាល​សម្រាប់​ប្រតិបត្តិការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​


 
​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​យ៉ាងច្រើន ដូចជា កាល​ខែកុម្ភៈ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា ចំនួន ៣៣០០០ កេស ជូន​មន្ទីរពេទ្យ​ចំនួន​៥ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ចែកជូន​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល​ដោយ​ឥតគិតថ្លៃ​។​
 
​ទឹកបរិសុទ្ធ​កម្ពុជា ទឹក​ពិសា​ស្តង់ដារ​ខ្ពស់ ត្រូវបាន​បន្សុទ្ធ ១០០% ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​អាល្លឺម៉ង់ ដែល​អាចជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​ជា​ទឹក​ពិសា​ប្រចាំថ្ងៃ​៕
 







(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com