អត្ថបទពាណិជ្ជកម្ម
​ធនាគារ ABA ក្លាយជា “​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ 2020” របស់​ទស្សនា​វ​ដ្តី Global Finance
25, Mar 2020 , 4:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA ជា​ធនាគារ​មួយ ក្នុងចំណោម​ធនាគារពាណិជ្ជ​កំពូល​ទាំង​៣ នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា ប្រកាស​ថ្ងៃនេះ​ថា ធនាគារ ត្រូវបាន​ប្រសិទ្ធ​នាម​ជា ”​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ 2020” ពី​ទស្សនា​វ​ដ្តី Global Finance ដែលជា​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​ល្បីល្បាញ​បំផុត​មួយ​នៅក្នុង​ពិភពលោក​។ ធនាគារ ABA បានទទួល​ពានរង្វាន់​កំពូល​សម្រាប់​ការយកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់ ចំពោះ​តម្រូវការ​របស់​អតិថិជន ហើយ​សម្រេចបាន​លទ្ធផល​ឈានមុខ​គេ ខណៈពេល​ខ្លួន​កំពុង​ចាក់គ្រឹះ​ដ៏​រឹងមាំ សម្រាប់​ភាពជោគជ័យ​នាពេល​អនាគត​។
 
​ការជ្រើសរើស​ទាំងអស់ ត្រូវបាន​ធ្វើឡើង​ដោយ​និពន្ធ​នាយក របស់​ទស្សនា​វ​ដ្តី Global Finance បន្ទាប់ពី​ការប្រឹក្សា​យ៉ាង​ល្អិតល្អន់ ជាមួយនឹង​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​សាជីវកម្ម​ទូទាំង​ពិភពលោក​។ លក្ខន្តិក វត្ថុ​វិស័យ​សម្រាប់​ការជ្រើសរើស​នេះ រួមមាន នវានុវត្តន៍​ផលិតផល និង​សេវាកម្ម ទំនាក់ទំនង​យុទ្ធសាស្ត្រ ការអភិវឌ្ឍ​អាជីវកម្ម​ថ្មី ផលចំណេញ និង​ការពង្រីក​ភូមិសាស្ត្រ​អាជីវកម្ម ។ រីឯ​លក្ខន្តិក​ប្រធាន​វិស័យ រួមមាន យោបល់​របស់​អ្នកវិភាគ​សមភាព អ្នកវិភាគ​ចំណាត់ថ្នាក់​ឥណទាន អ្នក​ប្រឹក្សា​វិស័យ​ធនាគារ និង​អ្នកផ្សេងៗ​ទៀត​នៅក្នុង​ឧស្សាហ​កម្មនេះ​។​
 
​យោងតាម​ទស្សនា​វ​ដ្តី Global Finance ភាពជោគជ័យ​នៃ​យុទ្ធសាស្ត្រ​របស់​ធនាគារ ABA បញ្ជាក់​តាមរយៈ​កំណើនថេរ​គ្រប់​សូចនាករ​ហិរញ្ញវត្ថុ​ទាំងអស់ រួមមាន ទ្រព្យសកម្ម​សរុប បញ្ញើ និង​កម្ចី​ដែល​បាន​ដាក់ជូន​គណៈកម្មាធិកា​រ​វាយតម្លៃ​។ ក្នុង​ឆ្នាំ 2019 ទ្រព្យសកម្ម​សរុប​រប​ស់ធ​នាគារ ABA បាន​កើនឡើង 60% ធៀប​នឹង​ចុងឆ្នាំ 2018 និង​ស្មើនឹង 4.4 ប៊ី​លាន​ដុល្លារ​។ ចំណែក​ផលប​ត្រ​បញ្ញើ បាន​កើនឡើង 55% ដល់​ចំនួន 3.4 ប៊ី​លាន​ដុល្លារ និង​ផលប​ត្រក​ម្ចី កើនឡើង​ដល់ 2.8 ប៊ី​លាន​ដុល្លារ ស្មើនឹង​កំណើន 50% ចាប់តាំងពី​ថ្ងៃទី 31 ធ្នូ 2018​។ 
 
​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA មានប្រសាសន៍ថា​៖«​ពានរង្វាន់​នេះ​ជា​ភ័ស្តុតាង បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​របស់​ធនាគា​រ ABA​។ យើង​បន្ត​វិនិយោគ​ជំនាញ​របស់​យើង​ទៅលើ​ប្រព័ន្ធ​អេកូ ទូលំទូលាយ​របស់​យើង ហើយ​អតិថិជន​របស់​យើង ទទួលបាន​ការចូល​ប្រើប្រាស់​ប្រាក់​របស់​ពួកគេ បាន​យ៉ាង​ងាយស្រួល តាមរយៈ​បណ្តាញ​សាខា​ធនាគារ សេវា​ធនាគារ​អន​ឡាញ និង​ធនាគារ​ស្វ័យ​សេវា​ដ៏​ទំនើប​របស់​យើង​។ នេះ​ជាការ​រួមចំណែក​របស់​យើង ដល់​ការបន្ត​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ របស់​ប្រទេស​កម្ពុជា ហើយ​នេះ​ជា​សេចក្ដីសោមនស្ស​មួយ ពេលដែល​យើង​ដឹងថា កិច្ចប្រឹងប្រែង​របស់​យើង​ត្រូវបាន​ទទួលស្គាល់ ជា​ធនាគារ​ឆ្នើម​ពី​ទស្សនា​វ​ដ្តី Global Finance​។ យើង​សូម​ចែករំលែក​កិត្តិនាម​នេះ ដល់​អតិថិជន​ដ៏​មានតម្លៃ​របស់​យើង សម្រាប់​ទំនុកចិត្ត និង​ការគាំទ្រ​ពេញលេញ​របស់​ពួកគេ ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​យើងខ្ញុំ​»​។​
 
«​ពិភពលោក ឈានដល់​ដំណាក់​កាលដែល​ហានិភ័យ បន្ត​កើន​ឡើងជា​លំដាប់​។ អំឡុង​ពេលនេះ ធនាគារ​ត្រូវ​ធ្វើជា​តួអង្គ​សំខាន់ ក្នុង​ការជួយ​ដល់​សង្គម​»​។ ប្រសាសន៍​របស់លោក Joseph D. Giarraputo នាយក​បោះផ្សាយ និង​និពន្ធ​នាយក​របស់ Global Finance​។ លោក​បាន​បន្ថែម​ធនាគារ ដូចជា ABA ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ជា​ធនាគារ​ដ៏​ឆ្នើម ដោយ Global Finance អាចជា​ទីពឹង ក្នុង​កាលៈទេសៈ​បែបនេះ និង​ដើម្បី​គាំទ្រ​ដល់​អតិថិជន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com