កាលពីយប់ថ្ងៃទី ២៤មីនា ២០២០ ក្រុមហ៊ុន OPPO បានពញ្ញាក់អារម្មណ៍អតិថិជន និងអ្នកគាំទ្រខ្លួន តាមរយៈការដាក់សម្ពោធ ស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 លើអនឡាញដំបូងគេបង្អស់នៅកម្ពុជា ក្នុងតម្លៃត្រឹមតែ $359។
ចំពោះមុខអ្នកទស្សនារាប់ម៉ឺននាក់ ទាំងលើកញ្ចក់ទូរទស្សន៍, ទាំងការផ្សាយផ្ទាល់ លើហ្វេសប៊ុកផ្លូវការរបស់ OPPO និងបណ្តាញសារព័ត៌មាននានា អ្នកតំណាងឲ្យក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖«ក្រុមហ៊ុនខិតខំសម្រិតសម្រាំង នូវស្មាតហ្វូនពេញនិយម ជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប ខ្លាំងខាងថតរូបវីដេអូស៊ែលហ្វីច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ ថតព្រឹក ថតថ្ងៃ ថតយប់ ថតៗ ថតមិនសំចៃ ដើម្បីជាការឆ្លើយតប នឹងសំណូមពរ និងតម្រូវការរបស់អតិថិជន។ យើងជឿជាក់ថា លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ បែបបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានស្រាប់មួយសេត នៅលើស្មាតហ្វូនស្ត៊េចស៊ែលហ្វីសាហាវ OPPO Reno3»។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចកក់ទុកមុនបាន នូវស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 ដែលមានពីរពណ៌គឺ ពណ៌ខ្មៅបែកខៀវ (Midnight Black) និងពណ៌គជ់ស (Sky White)តាមរយៈ Link អនឡាញ ដែលម្ចាស់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស បង្ហោះលើទំព័រហ្វេសប៊ុក។ ការកម្ម៉ង់ចាប់ផ្តើម ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ ក្នុងតម្លៃត្រឹមតែ $359 ហើយលោកអ្នក នឹងទទួលបាន កាតាបស្ពាយ OPPO ដ៏ស្រស់ស្អាត Power Bank 10000 mAh និងស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងកញ្ចប់អ៊ីនធឺណិតធំហ្ម៎ងចំនួន 12សប្តាហ៍។
ការវិលត្រឡប់មកវិញ ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីព របស់ស្មាតហ្វូនស៊េរីថ្មីគឺ OPPO Reno3 លើកនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ព្រោះវាមានកាមេរ៉ាមុខ សម្រាប់ថតរូបវីដេអូស៊ែលហ្វីសាហាវ ទាំងថ្ងៃទាំងយប់ ទំហំធំមហិមា រហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra Night Selfie និងស្កេនមុខដោះសោររហ័ស ប៉ុន្តែសុវត្ថិភាពបំផុត។
ផ្នែកខាងក្រោយ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ដែល កាមេរ៉ាទី1 មានទំហំ 13MP មានកម្រិត f/2.4 ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវ បច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ 48MP ជាកាមេរ៉ាមេ បំពាក់នូវសិនស័រ Sony IMX586 ដែលមានសមត្ថភាព ផ្តិតយករូបភាពបានយ៉ាងច្បាស់ស្អាត គ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលា មិនថាព្រឹក ថ្ងៃ ឬយប់នោះទេ។ ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាព បង្កើតរូបភាពទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី 3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយ និងសម្រាប់ថតរូបជិតៗ បែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី 4 មានទំហំ 2MP សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ។
ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួន ដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំង ឲ្យកាន់តែច្បាស់ស្អាត, មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយ ដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះ សុទ្ធសឹងតែជាមុខងារ ដែលបំពាក់លើទូរស័ព្ទតម្លៃខ្ពស់។ ទាំងអស់នេះ ក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃជួយគណនា និងកាត់បន្ថយគ្រាប់ល្អិតបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។
OPPO Reno3 បំពាក់មកជាមួយបន្ទះឈីបខ្លាំង MediaTek Helio P90 មាន CPU 8គ្រាប់ រត់ក្នុងល្បឿន 2.2GHz, ប្រតិបត្តការដោយ Andriod 10 ជាមួយផ្ទៃបង្ហាញជំនាន់ចុងក្រោយ ColorOS7 មានរ៉េម 8GB មុខងារ Game Space និងអង្គផ្ទុកទិន្នន័យ 128GB ទំហំថាមពលថ្ម 4025mAh អមជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន VOOC3.0 Flash Charge ប្រើប្រាស់ស៊ីមបាន2 និងមានរន្ធសម្រាប់បន្ថែម Micro SD Card ខាងក្រៅដល់ 256GB មានមុខងារកែសម្រួលវីដេអូ Soloop ជំជាន់ 2.0 និង មុខងារ Multi-User ទូរស័ព្ទមួយ ជាមួយគណនី 5។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន OPPO ក៏បង្ហាញនូវវត្តមានស្មាតហ្វូនរៀមច្បង គឺ OPPO Reno3 Pro តម្លៃគាប់ចិត្តត្រឹមតែ 599$ និងផលិតផល IoT ជំនាន់ថ្មី គឺកាសកាលីបឥតខ្សែ OPPO Eno W31 តម្លៃត្រឹមតែ 59$ តែបើទិញផ្គួបជាមួយ OPPO Reno3 តម្លៃត្រឹមតែ $398។
សរុបមកវិញ OPPO Reno3 គឺជាកំពូលស្មាតហ្វូនល្អឯក ព្រោះមិនត្រឹមតែជាស្តេចទូរស័ព្ទសម្រាប់ស៊ែលហ្វីស្អាតសាហាវ គ្រប់ពេលប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាក្រោយលំដាប់កម្រិតអាជីពថតច្បាស់គ្រប់ប៉ុស្តិ៍ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប ហើយថែមទាំងមានតម្លៃសមរម្យបំផុតត្រឹមតែ $359។ ដូច្នេះបើចាប់អារម្មណ៍ អាចកក់ទុកមុន ចាប់ពីថ្ងៃទី២៥ មីនា ដល់ ១ មេសា ឆ្នាំ២០២០ នៅលើអនឡាញ របស់ម្ចាស់ហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេស៕
(អត្ថបទពាណិជ្ជកម្ម)