ជាតិ
សេដ្ឋកិច្ច
សមាគម​រោងចក្រ ទទូច​ឲ្យ​អ្នកបញ្ជា​ទិញ «​កុំ​បោះបង់​កម្ពុជា​»
25, Mar 2020 , 10:59 pm        
រូបភាព
សកម្មភាព រថយន្តដឹកកម្មករ-កម្មការិនី ទៅផ្ទះ ក្រោយចេញពីរោងចក្រ
សកម្មភាព រថយន្តដឹកកម្មករ-កម្មការិនី ទៅផ្ទះ ក្រោយចេញពីរោងចក្រ
​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) អំពាវនាវ​ឲ្យ​អ្នកបញ្ជា​ទិញ​កុំ​បោះបង់​កម្ពុជា និង​ជំរុញ​ឲ្យ​អ្នកបញ្ជា​ទិញ ធ្វើតាម​កិច្ចសន្យា​ដែល​បាន​ចុះ ដោយ​ទទួល​ទិញ​ទំនិញ​ដែល​ផលិត​រួច និង​កំពុង​ផលិត ហើយ​ទូទាត់​ប្រាក់​តាម​ក្ខ​ខណ្ឌ​ធម្មតា​។​


 
​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ GMAC បានចេញ​សេចក្ដីអំពាវនាវ ឲ្យ​អ្នកបញ្ជា​ទិញ​កុំ​បោះបង់​កម្ពុជា ខណ្ឌៈ​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល ដែល​បង្ក​ឲ្យ​មាន​ភាពចលាចល​ដល់​ជីវិត​រស់នៅ​និង​អាជីវកម្ម​។ GMAC អំពាវនា​វ ឲ្យ​មាន​ការចូល​រូ​ម​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជម្នះ​ស្ថាន​ភាពលំបាក​ក្នុងអំឡុងពេល​រីក​រាលដាល់​ជំងឺ​កូ​វីដ​-១៩​។ 
 
GMAC ទទូច​ដូច្នេះ​ថា​៖«​សូមកុំ​បោះបង់​កម្ពុ​ជា​! សមាគម​សូម​ជំរុញ​អ្នកបញ្ជា​ទិញ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​តាម​កិច្ចសន្យា​ដែល​ចុះ​រួចហើយ ដោយ​ទទួលយក​ការដឹក​ទំនិញ​ដែល​ផលិត​រួចហើយ និង​ទំនិញ​ដែល​បច្ចុប្បន្នកំពុង​ផលិត និង​ទូទាត់​ប្រាក់​តាម​លក្ខខណ្ឌ​ធម្មតា​។ ការធ្វើ​បែបនេះ នឹង​អាចធ្វើ​ឲ្យ​រោងចក្រ​មានលទ្ធភាព​ប្រើ​ប្រាក់​ឈ្នួល​ជូន​កម្មករ​និង​បន្តការងារ​សម្រាប់​ពួកគេ​»​។​
 
​ទន្ទឹមនឹងនេះ GMAC អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ រួមដៃគ្នា ដើម្បី​ទាំងអស់គ្នា ចំពោះ​រោងចក្រ​ទាំងអស់​។ លើ​ល​ពីនេះ GMAC អំពាវនាវ​ឲ្យ​ផ្ដោត​សំខាន់់​លើ​សុវត្ថិភាព រក្សា​អនាម័យ​ជា​ចម្បង ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ចំណែក​កម្មករ​និង​សហជីព​ទាំងអស់ GMAC បាន​អំពាវនាវ​ឲ្យ​អនុវត្ត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ រក្សា​អនាម័យ កាត់បន្ថយ​និង​នៅ​ឲ្យ​ឆ្ងាយ​ពី​ការជួបជុំ​ផ្សេងៗ​។ 
 
​លោក កាំ​ង ម៉ូ​នី​កា អគ្គនាយករង GMAC បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី​២៣ ខែមីនា​ថា សហភាព​អឺរ៉ុប អា​មេ​រិច និង កាណាដា បាន​ពន្យា​ពេល​និង​លុបចោល​ការបញ្ជាទិញ ក្នុងអំឡុង​២​ខែ​ខាងមុខ ដោយ​ការផ្ទុះ​រាលដាល​កូ​វីដ​-១៩​។ បញ្ហា​ធំ​របស់​វិស័យ​កាត់ដេរ បច្ចុប្បន្ន​មិនមែន​ខ្វះ​វត្ថុធាតុដើម​ឡើយ គឺ​អ្នកបញ្ជា​ទិញ ហើយ​ចំពោះ​ទំហំ​នៃ​ផលប៉ះពាល់​លោក​មិនទាន់​ដឹង​នោះទេ​៕

Tag:
 GMAC
  អ្នកបញ្ជា​ទិញ
© រក្សាសិទ្ធិដោយ thmeythmey.com