COVID-19
អន្តរជាតិ
ព្រះអង្គម្ចាស់ឆាល រជ្ជទាយាទនៃចក្រភពអង់គ្លេសឆ្លង COVID-19
× ព្រះអង្គម្ចាស់ឆាល (Prince Charles) រជ្ជទាយាទនៃចក្រភពអង់គ្លេស និងជាព្រះអង្គម្ចាស់វេលស័ (Prince of Wales) បានឆ្លងព្រះរោគ COVID-19។ នេះបើតាមការផ្សាយរបស់ AFP។
ព័ត៌មាននេះ ត្រូវបានអះអាងដោយវិមាន Clarence House នាថ្ងៃពុធ ទី២៥ ខែមីនា។ ព្រះអង្គម្ចាស់ឆាល ព្រះជន្ម៧១ព្រះវស្សា ដែលជាព្រះរាជបុត្រច្បងរបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបែតទី២ ត្រូវបានអះអាងថា មានព្រះរាជសុខភាពប្រក្រតី មិនមានលក្ខណៈធ្ងន់ធ្ងរនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com