COVID-19
ជាតិ
ប្រមុខរដ្ឋាភិបាល ហាមមិនឲ្យបើកបង្រៀនគួជាដាច់ខាត
× សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាមមិនឲ្យគ្រូបង្រៀន បើកបង្រៀនគួក្រៅម៉ោងជាដាច់ខាត ខណៈក្រសួងអប់រំ ប្រកាសបិទសាលាជាបណ្ដោះអាសន្ននៅទូទាំងប្រទេស ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។
ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ដូច្នេះថា៖«ខ្ញុំផ្ញើសារឲ្យឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ ជួយពិនិត្យមើល ហាមបើកបង្រៀនគួ បើបើកបង្រៀនគួដដែល ចាំបាច់ប្រកាសឲ្យបិទសាលាធ្វើអី»។
© រក្សាសិទ្ធិដោយ thmeythmey.com