COVID-19
អន្តរជាតិ
ឥណ្ឌាហាមមិនឲ្យនាំចេញថ្នាំគ្រុនចាញ់ ខណៈផ្ទុះ COVID-19
× រដ្ឋាភិបាលឥណ្ឌានាថ្ងៃពុធ ២៥មីនានេះសម្រេចហាមការនាំចេញថ្នាំហ៊ីដ្រុកស៊ីក្លរ៉ូគីន (hydrochloroquine) និងសារធាតុដទៃទៀតដែលផ្សំចេញពីថ្នាំខាងលើនេះ។ ខណៈអ្នកជំនាញកំពុងធ្វើតេស្តពីប្រសិទ្ធភាពថ្នាំខាងលើ ដើម្បីព្យាបាលអ្នកឆ្លងជំងឺ COVID-19។
យោងតាមការផ្សាយរបស់រ៉យទ័រ មកដល់ពេលនេះពុំទាន់មានវិធីសាស្ត្រព្យាបាលណាមួយដែលយល់ព្រម ឬមានវ៉ាក់សាំងសម្រាប់បង្ការជំងឺឆ្លងនេះឡើយ។អ្នកស្រាវជ្រាវកំពុងសិក្សាពីវិធីសាស្ត្រព្យាបាល និងពិសោធន៍ ប៉ុន្តែអ្នកជំងឺមួយចំនួនធំនៅទទួលបានត្រឹមការថែទាំ ដូចជាជំនួយក្នុងការដកដង្ហើមប៉ុណ្ណោះ។
ហ៊ីដ្រុកស៊ីក្លរ៉ូគីន ជាថ្នាំគ្រុនចាញ់ដែលស្ថិតនៅក្នុងចំណោមវិធីសាស្ត្រព្យាបាលដែលត្រូវបានធ្វើតេស្ត និងចាត់ទុកថាជាវិធីសាស្ត្រដែលមានសក្តានុពលក្នុងការព្យាបាលជំងឺ COVID-19។
កាលពីដើមសប្តាហ៍នេះ សមាគមន៍ឪសថការីប្រព័ន្ទសុខាភិបាលអាមេរិក(American Society of Health-System Pharmacists) បានដាក់បញ្ជូលហ៊ីដ្រុកស៊ីក្លរ៉ូគីន ជាថ្នាំដែលខ្វះខាត៕
© រក្សាសិទ្ធិដោយ thmeythmey.com