COVID-19
ជាតិ
សិល្បះ
ក្រសួងវប្បធម៌ ស្នើឱ្យក្រុមអ្នកសិល្បៈ ចែករំលែកព័ត៌មានពិត និងសារអប់រំពីវីរុសCOVID-19 លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូបពីហ្វេសប៊ុក Long Ponnasirivath)
× ភ្នំពេញ៖ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកទឹកចិត្តក្រុមសិល្បករសិល្បការិនី ព្រមទាំងតារាសម្ដែងនិងតារាចម្រៀងល្បីៗ ចូលរួមក្នុងការចែករំលែកព័ត៌មានពិត និងសារអប់រំនានា ស្ដីពីការការពារខ្លួនពីជំងឺCOVID-19។
អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើកទឹកចិត្តដល់ក្រុមសិល្បករ សិល្បការិនី ជាពិសេសតារាសម្ដែង និងតារាចម្រៀងល្បីៗ ដែលមានអ្នកតាមដានឬអ្នកគាំទ្រច្រើន រួមទាំងប្រជាពលរដ្ឋទូទៅផង ឱ្យចូលរួមផ្សព្វផ្សាយពីសារអប់រំពាក់ព័ន្ធនឹងវីរុសកូវីដ១៩។
សូមស្ដាប់សំឡេងរបស់លោក ឡុង ប៉ុណ្ណាសិរីវត្ថ៖
បើតាមលោក ឡុង ប៉ុណ្ណាសិរីវត្ថ ការចែករំលែកព័ត៌មានស្ដីពីកូរ៉ូណារបស់ក្រុមអ្នកសិល្បៈ នឹងជួយឱ្យពលរដ្ឋទទួលបានព័ត៌មានកាន់តែច្រើនថែមទៀត ទាក់ទងនឹងរបៀបបង្ការ និងទប់ស្កាត់វីរុសកូវីដ១៩ ។ លោកបញ្ជាក់ដូច្នេះ៖«កាលណាគាត់ជាតារា គាត់មានផេកហ្វេសប៊ុក ផេកអ៊ីនស្តាក្រាម មានមហាជនចូលមើលច្រើន ពេលគាត់ផ្សព្វផ្សាយតាមរយៈហ្នឹង គេក៏ទទួលបានព័ត៌មានច្រើនដែរ នេះបើតាមខ្ញុំយល់។ ធម្មតាគាត់នៅផ្ទាល់ជាមួយមហាជន។ បើប្រជាជនធម្មតា មានអ្វីមួយផ្សព្វផ្សាយ មិនប្រាកដថាគេមើលនោះទេ»។
ថ្វីបើលើកទឹកចិត្តឱ្យមានការចែករំលែកព័ត៌មានក៏ពិតមែន តែលោក ឡុង ប៉ុណ្ណាសិរីវត្ថ សុំឱ្យមានការចែករំលែកព័ត៌មានពិតប៉ុណ្ណោះ។«ប្រជាជនយើងទូទៅនាំគ្នាចូលរួមនៅក្នុងការអនុវត្តិនូវការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរដ្ឋាភិបាល ដែលលោកតែងតែផ្ដល់ឱវាទ ឱ្យយើងយល់ពីនីតិវិធីក្នុងការទប់ស្កាត់ការរាលដាល ការឆ្លងជំងឺកូវីដ១៩នេះ។ ជាការលើកទឹកចិត្ត គឺឱ្យមានការចែករំលែក ជាពិសេសព័ត៌មានពិតទាំងអស់គ្នា ទាំងតារាទាំងមិនតារា»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៕
សូមស្ដាប់សំឡេងរបស់លោក ឡុង ប៉ុណ្ណាសិរីវត្ថ៖
Tag:
សិល្បៈ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
តារា
កូវីដ១៩
ផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com