COVID-19
ជាតិ
ពេទ្យយោធាចិន៤នាក់ទៀត ជំនាញទប់ស្កាត់កូវីដ-១៩ មកបង្រៀនពេទ្យយោធាកម្ពុជា
26, Mar 2020 , 2:50 pm        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
គ្រូពេទ្យឯកទេសយោធាចិន៤នាក់ (ស្រ្តីម្នាក់) ដែលមានជំនាញនិងបទពិសោធក្នុងការទប់ស្កាត់ជំងឺខូវីត-១៩ (Covid-19) បានមកដល់កម្ពុជា កាលកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដើម្បីជួយបង្រៀនក្រុមពេទ្យយោធា នៅតាមបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់គេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៦ ខែមីនា។



លោក Jiang Jiafu ជាប្រធាននៃក្រុមក្រុមគ្រូពេទ្យយោធានេះ។ ក្រសួងការពារជាតិ អះអាងថា នៅថ្ងៃទី២៦ ខែមីនានេះ គ្រូពេទ្យឯកទេសយោធាចិនទាំង៤នាក់នោះ ត្រូវចូលជួបសំណេះសំណាលជាមួយសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅថ្ងៃទី២៧ ខែមីនា ពួកគេ នឹងចូលរួមបើកវគ្គហ្វឹកហ្វឺន នៅមន្ទីរពេទ្យព្រះកេតុមាលា។

កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ក្រុមគ្រូពេទ្យចិន៧នាក់ (មិនមែនពេទ្យយោធា) បានមកដល់កម្ពុជា ដើម្បចូលរួមចែករំលែកបទពិសោធពីការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ ទទ្ទឹមនឹងនេះ ចិន ក៏បានបញ្ជូនបរិក្ខារពេទ្យមួយចំនួន មកកម្ពុជាផងដែរ៕

Tag:
 COVID-19
  ពេទ្យចិន
© រក្សាសិទ្ធិដោយ thmeythmey.com