អត្ថបទពាណិជ្ជកម្ម
ផ្តល់​ម៉ាស​ជូន​ដោយ​ឥតគិតថ្លៃ​ដោយ​គ្រាន់តែ​បើក​គណនី​សន្សំ ជាមួយ ហត្ថា​កសិករ លីមីត​ធី​ត​
26, Mar 2020 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២០ មីនា ឆ្នាំ​២០២០៖ ចាប់ពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​នេះ​តទៅ អតិថិជន​នឹង​ទទួលបាន ម៉ាស ១ ប្រអប់ (​មាន​៥០​សន្លឹក​) ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ​បើក​គណនី​សន្សំ ជាមួយ​ហត្ថា​កសិករ​។ ការផ្តល់ជូន​នេះ គឺ​រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ ឬ​រហូតដល់​ម៉ាស​អស់ពី​ស្តុក​។​
 
​កា​ផ្តល់​ម៉ាស​ដោយ​ឥតគិតថ្លៃ​នេះ ពិតជា​អាចជួយ​សម្រួល​បន្ទុក​មួ​យ​ផ្នែក របស់​អតិថិជន ដោយ​ពួកគាត់ មិន​ពិបាក​ក្នុងការ​ស្វែងរក​កន្លែង​ទិញ មិន​បារម្ភ​ចំពោះ​ការឡើង​ថ្លៃ កាត់បន្ថយ​ចំណាយ ហើយក៏​អាចជា​ផ្នែក​មួយ ក្នុងការ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួសហេតុ​ផងដែរ​។ ក្រៅពី​ទទួលបាន​ម៉ាស ១​ប្រអប់​ដោយ​ឥតគិតថ្លៃ អតិថិជន ក៏​នឹង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​រហូត ដល់ ៥.៥% ក្នុង​មួយឆ្នាំ ជាមួយ​លក្ខខណ្ឌ​ដក​ប្រាក់​ងាយៗ ពី​ផលិតផល​សន្សំ​ផល​ច្រើន របស់​ហត្ថា​កសិករ​។ 
 
​តោះ​នៅចាំ​អី​ទៀត ទំនាក់ទំនង​ទៅកាន់​ការិយាល័យ​ហត្ថា​កសិករ​ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ថ្ងៃនេះ ដើម្បី​បើក​គណនី និង​ទទួលយក​ម៉ាស​ដោយ​ឥតគិតថ្លៃ ឬ​លោកអ្នក​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរ​សព្ទ ០២៣ ៩៩៩ ២៦៦ ឬ ១៨០០ ២១២ ២២២ (​ឥតគិតថ្លៃ​)​។​
 
​គួរ​រំលឹក​ផងដែរ​ថា ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង​២៦​ឆ្នាំ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ហត្ថា​កសិករ លីមីត​ធី​ត មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ដើម្បី​បម្រើសេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹម​ចំនួន ១៣៧ នៅ​ទូទាំង ២៥ ខេត្ត​/​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ​ធំជាងគេ នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com