COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Bayern និង Dortmund សុខចិត្តកាត់ប្រាក់ខែ អំឡុង COVID-19 រាតត្បាត
× កីឡាករ និងនាយកក្លិប Bayern Munich និង Borussia Dortmund សុទ្ធតែយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលបណ្តោះអាសន្ន អំឡុងពេល COVID-19 រាតត្បាត។ ដោយសារជីងឺឆ្លងដ៏កាចសាហាវនេះ លីគបាល់ទាត់ធំៗនៅអឺរ៉ុបត្រូវផ្អាកការប្រកួតមួយរយៈដែលនាំឲ្យក្លិបបាត់ចំណូលផង។
ក្លិបយក្សនៃលីគកំពូលអាល្លឺម៉ង់ Bundesliga ទាំងពីរអះអាងថា ការធ្វើបែបនេះគឺដើម្បីជួយដល់បុគ្គលិកផ្សេងទៀតដែលស្ថិតក្រោមការចំណាយរបស់ក្លិប ស្របពេលពេលមានវិបត្តិ COVID-19 កំពុងរាលដាលកាន់តែខ្លាំង។
កីឡាកររបស់ Bayern Munich នឹងកាត់ប្រាក់ឈ្នួលរៀងៗខ្លួនចំនួន ២០ភាគរយ ខណៈដែលកីឡាករ Dortmund នឹងបន្ថយប្រាក់ឈ្នួលរបស់ពួកគេឲ្យតិចជាងសព្វដង។ ការសម្រេចកាត់ប្រាក់ឈ្នួលនេះ ក៏ព្រោះតែការប្រកួតក្នុងក្របខណ្ឌ Bundesliga និងកម្មវិធីផ្សេងទៀតបានផ្អាកចាប់តាំងពីថ្ងៃទី៨ ខែមីនា រហូតបច្ចុប្បន្ន និងបន្តទៅមុខរាប់ខែទៀត។
ដោយឡែក ជម្រើស១១នាក់ដំបូងរបស់ក្រុម Union Berlin នៃលីគកំពូលអាល្លឺម៉ង់នេះដែរ អះអាងថាពួកគេនឹងមិនយកប្រាក់ឈ្នួលពីក្លិបឡើយ អំឡុងពេលស្ថានភាពដ៏លំបាក ដែលបង្កឡើងដោយជំងឺរលាកសួតបង្កដោយកូរ៉ូណាប្រភេទថ្មីដ៏កាចសាហាវ។ តែយ៉ាងណាក៏ដោយ កីឡាករទាំង១១នាក់នេះ មិនទាន់បញ្ជាក់ពីរយៈពេលដែលពួកគេនឹងមិនយកប្រាក់ឈ្នួលនៅឡើយ។
ស្របពេលគ្នានេះដែរ អ្នកគ្រប់គ្រង និងបុគ្គលិករបស់ក្លិបក៏បានយល់ព្រមលើការរៀបចំការងារក្រៅម៉ោង ដើម្បីកាត់ប្រាក់ខែពួកគេផងដែរ។ ការធ្វើបែបនេះ គឺដើម្បីរួបរួមគ្នាជួយដល់ក្លិបដែលគ្មានចំណូល និងត្រៀមខ្លួនសម្រាប់ការបន្តប្រតិបត្តិការនៅ Bundesliga ឲ្យបានពេញម៉ោងដូចធម្មតានាពេលខាងមុខ។
រហូតមកដល់ពេល អាល្លឺម៉ង់មានចំនួនអ្នកស្លាប់ ២០៦នាក់ ឆ្លង ៣៧៣២៣ករណី និងសះស្បើយ ៣៥៤៧ករណី៕
Tag:
COVID-19
Bundesliga
Bayern Munich
Borussia Dortmund
© រក្សាសិទ្ធិដោយ thmeythmey.com