COVID-19
អន្តរជាតិ
មហាក្សត្រ​ម៉ាឡេស៊ី និង​មហេសី ត្រូវ​នៅ​ដោយឡែក ក្រោយ​បុគ្គលិក​វាំង​មាន​ផ្ទុក COVID-19
26, Mar 2020 , 10:59 pm        
រូបភាព
មហាក្សត្រ និងមហាក្សត្រីម៉ាឡេស៊ី, រូបភាព៖ AP
មហាក្សត្រ និងមហាក្សត្រីម៉ាឡេស៊ី, រូបភាព៖ AP
​ធៀន ភា​រិន្ទ (​)
​មហាក្សត្រ​ម៉ាឡេស៊ី និង​មហេសី ត្រូវដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ បន្ទាប់ពី​អ្នកបម្រើ​ការ​ក្នុង​រាជវាំង​ចំនួន ៧​នាក់​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញថា មាន​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ព្រះរាជ​រាំង​ម៉ាឡេស៊ី​នា​ថ្ងៃទី​២៦ ខែមីនា​។ 
 
​តាម​ការអះអាង​របស់​អ្នកគ្រប់គ្រង​កិច្ចការ​រាជវាំង​ម៉ាឡេស៊ី លោក​Ahmad Fadil Shamsuddin មហាក្សត្រ និង​មហាក្សត្រី ត្រូវបាន​គេ​ធ្វើតេស្ត​រួចហើយ និង​មាន​លទ្ធផល​អវិជ្ជមាន​។ នេះ​បានន័យថា ទ្រង់​ទាំងពីរ មិនមាន COVID-19​ឡើយ​។ ប៉ុន្តែ​ដើម្បី​ធានា និង​ការពារ​ករណី​ឆ្លង ទ្រង់ បានដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​សិន​។ 
 
​ដោយឡែក​សម្រាប់​ស្ថានភាព អ្នកបម្រើ​រាជវាំង​ទាំង ៧​នាក់​នេះ មាន​ស្ថានភាព​ល្អប្រសើរ​នៅឡើយ​ទេ​។ បើតាម​ការចុះផ្សាយ​រប​ស់ទូរ​ទស្សន៍ Channel News Asia ពេលនេះ ក្រសួងសុខាភិបាល​ម៉ាឡេស៊ី កំពុង​ស៊ើបអង្កេត ថា​តើ​អ្នក​ទាំង ៧​នាក់​នោះ​ឆ្លង​មកពីណា​។ ចំណែក​អ្នក​ប៉ះ​ជាមួយ​អ្នកជំងឺ​ទាំងអស់​នៅក្នុង​រាជវាំង ត្រូវគេ​តម្រូវ​ធ្វើតេស្ត​រកមើល COVID-19 ដែរ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ពេលនេះ ម៉ាឡេស៊ី មាន​COVID-19 សរុប​ចំនួន ១៧៩៦​ករណី​។ ក្នុង​ចំនួន​នេះ មាន​អ្នកស្លាប់​ជាង​២០​កណី និង​អ្នកជា​សះស្បើយ ១៩៩​ករណី​៕ 

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com