COVID-19
ជាតិ
សង្គមជាតិ
ឡានក្រុង និង កាណូត ត្រូវផ្អាកបណ្តោះអាសន្ន
26, Mar 2020 , 5:52 pm        
រូបភាព
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកផ្តល់សេវារថយន្តក្រុងរដ្ឋ និង សេវាកាណូតរដ្ឋ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ តទៅ រហូតដល់មានការជូនដំណឹងថ្មី។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកនេះ នៅថ្ងៃទី២៦ ខែមីនា។

 

សាលារៀន សារមន្ទីរ ព្រះបរមរាជវាំង រោងភាពយន្ត ខារ៉ាអូខេ ក្លិបកម្សាន្ត បៀរកាឌិន ការប្រគំតន្រ្តីតាមទីសាធារណៈ និង ការជួបជុំក្នុងសាសនា ត្រូវបានបិទអស់ហើយ ក្រោមហេតុផលតែមួយ គឺដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩។

គិតត្រឹមយប់ម្សិលមិញ (២៥មីនា) កម្ពុជា រកឃើញមនុស្ស៩៦នាក់ ដែលឆ្លងវីរុសកូវីដ-១៩ តែបានជាសះស្បើយវិញ១០នាក់៕  


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com