កុំ​រំលង​! បំបាត់​ក្អក​ស្ងួត​ឆាប់រហ័ស ដោយ​គ្រាន់តែ​ញ៊ាំ​អាហារ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
កុំ​រំលង​! បំបាត់​ក្អក​ស្ងួត​ឆាប់រហ័ស ដោយ​គ្រាន់តែ​ញ៊ាំ​អាហារ​ទាំងនេះ​
27, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាកា​រៈ​ក្អក​ជា​បញ្ហា​គួរឱ្យ​រំខាន​មួយ​និង​មិន​ងាយ​បាត់​ទៅវិញ​ដោយ​ឯកឯង​លឿន​ប៉ុន្មាន​ឡើយ​។ ក្រៅពី​ថ្នាំពេទ្យ​ក៏​នៅមាន​អាហារ​មួយចំនួន​អាចជួយ​ព្យាបាល​អាកា​រៈ​ក្អក​និង​បំបាត់​អាកា​រៈ​រមាស់​ក្នុង​បំពង់​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល​អាកា​រៈ​ក្អក​ស្ងួត​បាន​ឆាប់រហ័ស​ប្រសើរ​ជាង​ការប្រើប្រាស់​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ៖
 
១. ឪឡឹក​


​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ដែល​ប្រសើរ​សម្រាប់​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​និង​រមាស់​បំពង់ក​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើន​លើស​កម្រិត​ពេក​ដែរ​។​
 
២. បឺ​រី​


​ក៏មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​ដូច​ផ្លែ​ឪឡឹក​ដែរ​។ នេះ​មានន័យថា​ការទទួល​ទាន​ផ្លែ​បឺ​រី​ជាប្រចាំ​អាចជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ ហើយ​សម្រាល​អាកា​រៈ​ក្អក​ស្ងួត​បាន​យ៉ាង​ប្រសើរ​។ លើសពីនេះទៅទៀត​បឺ​រី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​
 
៣. ក្រូច​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ហើយ​នោះ ការទទួល​ទាន​ក្រូច​ក៏​ប្រសើរ​ដើម្បី​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​ឆាប់រហ័ស​ផងដែរ​។ អ្នក​អាច​ទទួលទាន​ទឹកក្រូច​ច្របាច់​ស្រស់​ដោយ​មិន​បន្ថែម​ស្ករ ឬ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ម្ខាង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួម​បន្ថែម​ទឹកឃ្មុំ ១ ឬ ២ ស្លាបព្រា​ចូល​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហៗ​។​
 
៤. ល្ហុង​ទុំ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene វីតាមីន C និង​វីតាមីន E ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ទប់ស្កាត់​ការ​រលាក​និង​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​។​

៥. ផ្លែ​ប៉ោម​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​ផ្លែ​ប៉ោម ១ ឬ ២ ផ្លែ​ក្នុង​មួយថ្ងៃ​អាចជួយ​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​? មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ផងដែរ​។​
 
៦. ផ្កា​ខាត់ណា​ខៀវ​
 
​បន្លែ​ដែល​ប្រសើរ​បំផុត​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បំបាត់​អាកា​រៈ​ក្អក​ស្ងួត គឺ​ផ្កា​ខាត់ណា​ខៀវ​។ នេះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​។​
 
៧. ទឹកឃ្មុំ​
 
​ជា​រូបមន្ត​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្អក​ស្ងួត​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹកឃ្មុំ​ឆៅ ១ ស្លាបព្រា​បាយ​ឱ្យបាន ៣ ដង​ក្នុង​មួយថ្ងៃ​។ ឬក៏​អ្នក​អាច​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ក៏មាន​ឥទ្ធិពល​ប្រសើរ​ដូចគ្នា​!
 
៨. ស៊ុប​មាន់​

​ការទទួល​ទាន​ស៊ុប​មាន់​នៅពេល​ក្អក​ស្ងួត គឺ​ល្អ​ណាស់​ដើម្បី​បំបាត់​អាកា​រៈ​នេះ​ឆាប់រហ័ស​។ ស៊ុប​មាន់​ជួយ​បំពេញ​សារធាតុ​រាវ​បន្ថែម​ដល់​រាងកាយ ហើយក៏​ផ្ដល់នូវ​ប្រូតេអ៊ីន​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ទប់​ទល់នឹង​មេរោគ​ឆ្លង​ផងដែរ​។​
 
​សម្គាល់​៖ ប្រសិនបើ​អាកា​រៈ​ក្អក​ស្ងួត​មិន​ព្រម​បាត់​ទៅវិញ​សោះ ឬ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ត្រឹម​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​អម​មកជា​មួយ​នូវ​រោគសញ្ញា​ផ្សេងទៀត​រួមមាន​ក្ដៅខ្លួន​ជាដើម ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com