ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពិសេស​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​! អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​?
27, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ



១. ដំឡូង​ផ្អែម​
 
​ទោះបី​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត ប៉ុន្តែ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​ឱ្យ​ឆាប់​ឆ្អែត​។​
 
២. ផ្លែ​ប៉ោម​
 
​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក​និង​ជាតិ​សរសៃ​ដែល​ធ្វើឱ្យ​ឆាប់​ឆ្អែត​និង​ថែមទាំង​ឆ្អែត​បានយូរ​ទៀតផង​។ ដូច្នេះ​លើក​ក្រោយ​នៅពេល​ឃ្លាន​អ្វី​ផ្អែម​ខ្លាំង​ចូរ​ទទួលទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​។​
 
៣. ស៊ុត​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដែល​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ផ្ដល់​ថាមពល​បន្ថែម​។​
 
៤. ត្រី​សម្បូរ​ខ្លាញ់​
 
​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ល្អ​ណាស់​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ ម្យ៉ាងវិញទៀត​ត្រី​សម្បូរ​ខ្លាញ់​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង ខួរក្បាល និង​សន្លាក់​ផងដែរ​។​
 
៥. យ៉ា​អួរ​
 
​ក៏​មិន​ខុសពី​ស៊ុត​និង​ត្រី​សម្បូរ​ខ្លាញ់​ដែរ​! យ៉ា​អួរ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដូច្នេះ​ការទទួល​ទាន​យ៉ា​អួរ​ពិតជា​ល្អ​ណាស់​សម្រាប់​ផ្ដល់​ថាមពល​បន្ថែម​និង​ជួយ​ឱ្យ​ឆាប់​ឆ្អែត​។​
 
៦. សាច់មាន់​

​កំពុង​ព្យាយាម​សម្រក​ទម្ងន់​ដែល​លើស​មែន​ទេ​? ងាយ​ណាស់​! កុំ​ភ្លេច​រួមបញ្ចូល​សាច់​ទ្រូង​មាន់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ សាច់មាន់​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​និង​វីតាមីន B6 ដែល​ផ្ដល់​ថាមពល​បន្ថែម ព្រមទាំង​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​។ សាច់មាន់​ជួយ​ឱ្យ​ឆាប់​ឆ្អែត​ចៀសផុត​ការទទួល​ទាន​ច្រើន​ហួស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com