ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! វ័យ​ខ្ទង់ ៤០ ហើយ គួរ​ចៀសវាង​អាហារ​ទាំងនេះ​
28, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​រាងកាយ និង​សម្រស់​ល្អប្រសើរ ជាពិសេស​នៅ​ឈានដល់​វ័យ​ខ្ទង់ ៤០ ឆ្នាំ​ទៅហើយ​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​អ្នក​គួរ​ចៀសវាង​ទទួលទាន​ច្រើន​ពេល​ឈានដល់​វ័យ​ខ្ទង់ ៤០ ឆ្នាំ​ដើម្បី​ជៀស​ផុតពី​បញ្ហា​សុខភាព​ផ្សេងៗ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖

១. អាហារ​ចៀន ឬ​បំពង​
 
​អាហារ​ចៀន​បំពង​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ខ្លាញ់​ឆ្អែត​ដែល​មិនល្អ​ចំពោះ​សុខភាព ពិសេស​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​តែម្ដង​។ វា​ក៏​អាច​បង្កបញ្ហា​លើស​សម្ពាធ​ឈាម​និង​ជំងឺ​ជាច្រើន​ផ្សេងទៀត​គួរឱ្យ​ព្រួយបារម្ភ​ពិសេស​នៅពេល​អ្នក​កំពុង​ស្ថិតក្នុង​វ័យ​ខ្ទង់ ៤០ ឆ្នាំ​ស្រាប់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​វិធី​ចម្អិន​ផ្សេងទៀត​ដូចជា​ស្ងោ អាំង ឬ​ចំហុយ​ជំនួស​វិញ​។ ប្រសិនបើ​អ្នក​ឈប់​ទទួលទាន​អាហារ​ចៀន ឬ​បំពង​មិនបាន​ចូរ​ជ្រើសរើស​ប្រើប្រាស់​ខ្លាញ់​ល្អ​ដូចជា​ប្រេង​អូ​លីវ​។​
 
២. ជាតិ​ផ្អែម​សិប្បនិម្មិត​
 
​ស្ករ ឬ​ជាតិ​ផ្អែម​សិប្បនិម្មិត​មិន​ផ្ដល់​ជាតិ​កាឡូរី​ដល់​រាងកាយ​ដែល​ធ្វើអោយ​រាងកាយ​មិនអាច​គ្រប់គ្រង​ការ​ឃ្លាន​បាន​។ ហើយ​ជាតិ​ផ្អែម​សិប្បនិម្មិត​ក៏​ផ្សារភ្ជាប់​ជាមួយ​ជំងឺមហារីក បង្កើន​កម្រិត​នៃ​ជាតិ​គ្លុយកូស និង​បន្ថយ​សមត្ថភាព​ឆ្លើយតប​ទៅនឹង​អាំង​ស៊ុយ​លីន​ផងដែរ​។ ហើយ​បញ្ហា​ទាំងនេះ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ពាក់ព័ន្ធ​នឹង​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ ការ​ស្តុក​ទុក​នូវ​ជាតិ​ខ្លាញ់ ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។​
 
៣. ជាតិ​កាហ្វេ​អ៊ី​ន​
 
​ក្រៅពី​ផល​ពាល់​ដល់​ដំណេក​ហើយ​នោះ ការទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​ក៏​បណ្ដាលអោយ​អ្នក​ឆាប់​ចាស់​ជាង​វ័យ​ផងដែរ​។ ហើយក៏​មិន​ខុសពី​គ្រឿង​ស្រវឹង ការទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​អាច​បង្កបញ្ហា​នៃ​ភាពធាត់​ជ្រុល​ដោយ​រាងកាយ​មិនអាច​ដុតបំផ្លាញ​កាឡូរី​នៃ​កាហ្វេ​អ៊ី​ន​។​
 
៤. អាហារ​កំប៉ុង​
 
​ក៏​ព្រោះ​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ អំបិល និង​ជាតិ​ខ្លាញ់​មិនល្អ​ខ្ពស់ ប៉ុន្តែ​មិនសូវ​សម្បូរ​សារធាតុចិញ្ចឹម​ចាំបាច់ រួមទាំង​ជាតិ​សរសៃ​ដែល​បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។​

៥. សាច់​កែច្នៃ​
 
​ភាគច្រើន​នៃ​សាច់​កែច្នៃ​មាន​ផ្ទុក​សារធាតុ nitrates ដែល​បង្កបញ្ហា​នៃ​ជំងឺមហារីក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ អ្នក​គួរ​ជៀស​ឲ្យ​ផុតពី​ការទទួល​ទាន​សាច់​ដែលមាន​ផ្ទុក​សារធាតុ nitrates​។ លើសពីនេះទៅទៀត សាច់​កែច្នៃ ក៏​ជា​ប្រភព​នៃ​ជាតិ​ខ្លាញ់​មិនល្អ និង​ជាតិ​ប្រៃ​ខ្ពស់​ដែល​មិនល្អ​ចំពោះ​សុខភាព​បេះដូង​ផងដែរ​។​
 
៦. ភី​ហ្សា​

​អ្នក​ដែល​កំពុង​ស្ថិតក្នុង​វ័យ​ខ្ទង់ ៤០ ឆ្នាំ​គួរ​ចៀសវាង​ទទួលទាន​ភី​ហ្សា​ញឹកញាប់​។ នេះ​ក៏​ព្រោះតែ​ភី​ហ្សា​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ សាច់​កែច្នៃ ព្រមទាំង​ម្សៅ​ចម្រាញ់​ដែល​អាច​បង្ក​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងទៀត​រួមមាន​អា​ការៈឈឺ​សន្លាក់​និង​ជំងឺ​បេះដូង​ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com